ISAC Cambodia (InfoSec)
GeneralSecurity News

iOS 6.1.3 allows passcode lock bypass… again!

កំណែចុងក្រោយ iOS 6.1.3 ដែលទើបតែចេញផ្សាយថ្មីៗនេះដោយក្រុមហ៊ុន Apple ហើយដែលបានធ្វើការ ជួសជុលកំហុសឆ្គងដែលអាចបណ្តាលឲ្យ មានការរំលងនូវ passcode ហើយភ្ជាប់ចូលទៅកាន់ទិន្នន័យ នៅក្នុងឧបករណ៍។

ប៉ុន្តែក្រុមហ៊ុន Apple ត្រូវទទួលរងការអាម៉ាស់ម្តងទៀត ដោយសារតែលោក Videosdebarraquito បានរកឃើញ វិធីសាស្រ្តរំលង passcode ទៀតហើយនៅក្នុង កំណែត iOS 6.1.3 នេះ។ នៅក្នុងការបង្ហាញនៅក្នុង វិដេអូនេះ វាគឺមិនមានការលំបាកទេ ក្នុងការរំលងនូវ passcode lock នោះ។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ដំណឹងល្អគឺថា ចំនុចខ្សោយនេះអាចត្រូវបានការពារយ៉ាងងាយស្រួលបំផុត។ ការរំលងនូវ passcode lock នេះគឺអាស្រ័យទៅលើ ការប្រើប្រាស់មុខងារ “Voice Dial” នៃ iPhones ដែលត្រូវបានបិទមិនដំណើរការ នៅក្នុងឧបករណ៍ ដែលប្រើប្រាស់មុខងារ Apple’s Siri ។ បើសិនជាអ្នកមិនមានការប្រើប្រាស់ Siri នោះទេ ជាអនុសាសន៍គឺថា អ្នកត្រូវបិទមុខងារ (disable) “Voice Dial” ដែលធ្វើឲ្យឧបករណ៍អ្នកមិនអាច មានការរំលង passscode lock បានឡើយ។

voice-dial-option1

អ្នកអាចបិទមុខងារ “Voice Dial”  នៅក្នុង iPhone របស់អ្នកបានដោយចូលទៅកាន់ Settings/General/Passcode Lock។ សង្ឃឹមថា ក្រុមហ៊ុន Apple នឹងធ្វើការជួសជុលនូវចំនុចខ្សោយរំលង passcode lock នេះឲ្យបានជាអចិន្រ្តៃយ៍តែម្តង។

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button