Internet Explorer Password Recovery

IE Password Decryptor គឺជាកម្មវិធីឥតបង់ប្រាក់មួយ (free) សម្រាប់ធ្វើការទាញ យកមកវិញ (recovery) បានយ៉ាងលឿន និងងាយស្រួលរាល់ ពាក្យសម្ងាត់ ដែលបានរក្សាទុកក្នុង Internet Explorer ទាំងអស់។

វាអាចធ្វើការទាញយក ពាក្យសម្ងាត់មកវិញបានទាំង Autocomplete និង HTTP basic authentication ចេញពី IE ។ វាមានលទ្ធភាពចាប់បាននូវជំនាន់នៃ⁣ IE និងប្រើប្រាស់ បច្ចេកទេសដើម្បីធ្វើការ decrypt រាល់ពាក្យសម្ងាត់ ដែលបានរក្សាទុក មកវិញទាំងអស់។ វាក៏ផ្តល់នូវផ្ទាំង IE History Manager សម្រាប់ធ្វើ ត្រួតពិនិត្យរាល់ history របស់ ⁣IE ផងដែរ។ វាអាចធ្វើការជាមួយនឹង IE ចាប់ពីជំនាន់ទី ៤ ឡើងទៅដល់ជំនាន់ទី ១០ ហើយដំណើរការជាមួយនឹង Windows XP ដល់ Windows 7។

ការទទួលខុសត្រូវ

IE Password Decryptor វាមិនមែនជាកម្មវិធីសម្រាប់ hack ឬក៏ crack នោះទេ។ វាត្រូវបានរៀបចំឡើងក្នុង គោលបំណងល្អដើម្បីជួយដល់អ្នកប្រើប្រាស់ស្វែងរកពាក្យសម្ងាត់ ដែលគាត់ភ្លេច។

ដូចគ្នាទៅនឹងកម្មវិធីដទៃទៀតដែរ ការប្រើប្រាស់ក្នុងផ្លូវល្អ ឬអាក្រក់វាអាស្រ័យទៅនឹងអ្នកប្រើប្រាស់ប៉ុណ្ណោះ។ អ្នកសរសេរកម្មវិធីនេះឡើង គឺមិនទទួលខុសត្រូវសម្រាប់ការខូចខាត ដែល បណ្តាលមកពីការប្រើប្រាស់ កម្មវិធីក្នុងផ្លូវមិនត្រឹមត្រូវឡើយ។

ទាញយកកម្មវិធី៖⁣ IE Password Decryptor

Exit mobile version