ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

Internet Explorer នឹងបញ្ចប់ការគាំទ្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦

Internet Explorer 8, 9, និង 10 នឹងត្រូវបញ្ចប់ការគាំទ្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះហើយ ដែលមានន័យថាវានឹងមិនទទួលបានការគាំទ្រ ​(support) ពីក្រុមហ៊ុនមៃ៉ក្រូសូហ្វតទៅទៀតឡើយ។

នាថ្ងៃទី១២ ខាងមុខនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វនឹងជម្រុញដល់អ្នកប្រើប្រាស់ ​Internet Explorer ជំនាន់ចាស់ៗទាំងអស់ ឲ្យធ្វើការអាប់ដេតទៅកាន់ជំនាន់ថ្មី។

Internet Explorer ជំនាន់ដូចខាងលើនឹងឈានទៅដល់ទីបញ្ចប់ (end-of-life) ដែលមានន័យថា Browsers ទាំងនោះនឹងមិនទទួលបានការអាប់ដេតផ្នែកសន្តិសុខ ឬជួសជុលកំហុសឆ្គងនានាតទៅឡើយ ដែលបញ្ជាក់ន័យថា អ្នកដែលនៅតែប្រើប្រាស់វា នឹងប្រឈមមុខទៅនឹងហានិភ័យនៃការវាយប្រហារ ។

Internet Explorer 11 គឺជាជំនាន់ចុងក្រោយបង្អស់របស់ IE ដែលនឹងនៅតែទទួលបានការគាំទ្រធ្វើបច្ចុប្បន្នភាពជាប្រចាំ និងបញ្ហាបច្ចេកទេសផ្សេងៗ។ IE 11 ផ្តល់នូវភាពប្រសើរផ្នែកសន្តិសុខ ប្រសិទ្ធិភាព ភាពបន្សីុគ្នា និងការគាំទ្រសម្រាប់ Web standards ។ ក្រុមហ៊ុនមៃ៉ក្រូសូហ្វ លើកទឹកចិត្តឲ្យអតិថិជន របស់ខ្លួនធ្វើការអាប់ដេតឲ្យបានទាន់សម័យ ដើម្បីប្រសិទ្ធិភាពនិងសន្តិសុខ។

ប្រភព៖

http://thenextweb.com/microsoft/2016/01/05/web-developers-rejoice-internet-explorer-8-9-and-10-die-on-tuesday/

—————————————————-
តាមដានព័ត៌មានស្តីអំពីសន្តិសុខព័ត៌មានជាមួយយើងខ្ញុំ៖
– វេបសាយ: www.secudemy.com
– ហ្វេសប៊ុក: https://www.facebook.com/OuPhannarith/
– Twitter: https://twitter.com/phannarith
– Telegram: https://telegram.me/khisac
—————————————————-

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button