Internet Exchanges: មានការកើនឡើង Network Traffic

Internet Exchanges នៅជុំវិញពិភពលោកបានកត់ត្រាទុកនូវកំណត់ត្រាកើនឡើងខ្ពស់បំផុតកាលពីថ្ងៃអង្គារកន្លងទៅនេះ ដោយសារតែមានការកើនឡើងនៃការប្រើប្រាស់អុិនធឺណិតពាក់ព័ន្ធទៅនឹងការចែកចាយរឿបមេរោគកូរ៉ូណា (Covid-19) និងការបញ្ចេញនូវហេ្គមថ្មី Call of Duty ផងដែរ។

ការកើនឡើងនៃចរាចរបណ្តាញ ​(network traffic) នេះ គឺបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (digital infrastructure) នៅក្នុងសង្គម និងអាជីវកម្ម នៅក្នុងពេលដែលមានការរីករាលដាលនៃមេរោគកូរ៉ូណា ដែលមានការផ្សារភ្ជាប់ជាមួយនឹងការស្លាប់មនុស្សច្រើនជាង 4,300 នាក់នៅជុំវិញពិភពលោកគិតត្រឹមថ្ងៃទី ១១ ខែមីនានេះ។

យុទ្ធសាស្រ្តដ៏សំខាន់ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគនេះ គឺការនៅឱ្យឆ្ងាយពីគ្នា និងការជៀសវាងនៅក្នុងទីប្រជុំជន។ សម្រាប់ក្រុមហ៊ុនធំៗជាច្រើននៅជុំវិញពិភពលោក គឺណែនាំអតិថិជនជាច្រើនរបស់ខ្លួនអោយធ្វើការពីផ្ទះ រួមមានក្រុមហ៊ុន Google, Twitter, Amazon និង Microsoft ។ និន្នការថ្មីដែលមានឈ្មោះថា “WFH – Work From Home” សំដៅទៅលើការធ្វើការពីផ្ទះនោះនឹងមានការកើនឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ទន្ទឹមនឹងនេះផងដែរ សាកលវិទ្យាល័យធំៗ គឺមានការផ្លាស់ប្តូរទៅជាការបង្រៀនជាលក្ខណៈអនឡាញវិញដែល ក្នុងនោះមានសាកលវិទ្យាល័យដូចជា Stanford, Harvard, Princeton និង USC ថែមទៀត។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន និងសាលារៀន គឺត្រូវពឹងផ្នែកទៅលើបណ្តាញណេតវើកដែលផ្តល់នូវការផ្សាយផ្ទាល់វីដេអូ (video streaming) និងកិច្ចសហការ (collaboration) ។ ក្រុមហ៊ុនបណ្តាញណេតវើក Kentik និយាយថា វាមានការកើនឡើងនៃការធ្វើសន្និសិទវីដេអូដល់ទៅ ២០០% នៅក្នុងអំឡុងម៉ោងធ្វើការ នៅក្នុងភាគខាងជើងអាមេរិក និងអាស៊ី ដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណានេះ។

នៅថ្ងៃអង្គារ៍នេះ network traffice មានការកើនឡើងស្របពេលទៅនឹងការបញ្ចេញនូវហ្គេម “Call of Duty: Warzone” ដែលជាវីដេអូហ្គេម  first-person shooter ដ៏ពេញនិយមបំផុត។ ការដោនឡូតហ្គេមនេះគឺមានទំហំ 18 ទៅ 23 GB ដែលផ្អែកនៅលើ  platform ជាច្រើន។ វាអាចនឹងបង្កើតនូវការស្ទះចរាចរនៃការផ្ញើទិន្នន័យនៅលើបណ្តាញថែមទៀត។

DE-CIX Frankfurt ដែលជាទីកន្លែងតភ្ជាប់/ចែកចាយអុិនធឺណិតដ៏មមាញឹក ​(busiest interconnection hubs) ក៏ធ្វើការរាយការណ៍អំពីភាពមមាញឹកខ្លាំងបំផុតរបស់ network traffice ដែលមានច្រើនជាង  9.1 TB ក្នុងមួយវិនាទី នៅក្នុងពេលល្ងាចថ្ងៃអង្គារ៍ ។

https://twitter.com/dtemkin/status/1237692053930348545?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1237692053930348545&ref_url=https%3A%2F%2Fdatacenterfrontier.com%2Finternet-exchanges-see-record-levels-of-network-traffic%2F

ការប្រើប្រាស់អុិនធឺណិតនឹងមានការកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅពេលដែលក្រុមហ៊ុនជាច្រើនទៀតធ្វើការផ្លាស់ប្តូរការធ្វើការងារពីផ្ទះ និងសាកលវិទ្យាល័យជាច្រើនក៏ធ្វើការបើកដំណើរការនូវការបង្រៀនអនឡាញផងដែរ។ វាក៏មានប្រព័ន្ធសាលារៀនសាធារណៈជាច្រើនទៀត ដែលនឹងធ្វើការបង្រៀនជាលក្ខណៈអនឡាញផងដែរ។

ការបិទសាលារៀននៅក្នុងប្រទេសចិនបណ្តាលអោយមានការដោនឡូតនូវកម្មវិធីជាច្រើន ដើម្បីអាចធ្វើការងារ និងការរៀនសូត្រអនឡាញ នេះបើតាមទិន្នន័យចេញពី Sensor Tower ដែលមានការកើនឡើងនៃការដោនឡូតកម្មវិធី app DingTalk និង  Tencent Meeting សម្រាប់ការធ្វើការពីផ្ទះរបស់ក្រុមហ៊ុន Alibaba ។

This chart from Sensor Tower shows a huge spike in downloads of apps for remote work and education. (Image: Sensor Tower)

លោក  Marc Ganzi នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Digital Bridge ដែលជាផ្នែកមួយរបស់  Colony Capital និយាយថា “ខណៈពេលដែលពិភពលោកកំពុងតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជានោះ សេដ្ឋកិច្ចឌីជីថលបន្តមានការកើនឡើងនៅក្នុងសេដ្ឋកិច្ចរបស់សកលលោក ដែលធ្វើអោយវានៅតែបន្តទៅមុខ។ ការទំនាក់ទំនងវីដែអូជាលក្ខណៈសន្និសីទ គឺធ្វើបានតាមរយៈកម្មវិធីជាច្រើនដូចជា Zoom, Microsoft Teams, Cisco និង Slack ក៏ជាឧទាហរណ៍មួយដែលអតិថិជនជាច្រើនចាប់ផ្តើមប្រើប្រាស់ក្នុងដំណើរការពាណិជ្ជកម្មថែមទៀត៕”

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖

Internet Exchanges See Record Levels of Network Traffic
Exit mobile version