កម្មវិធីដែលមានដើមកំណើតចិនចំនួន ៤៣ ទៀត ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់

បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។

នៅក្នុងការផ្សព្វផ្សាយជាផ្លូវការរបស់ក្រសួងព័ត៌មានវិទ្យានៃប្រទេសឥណ្ឌាបានឱ្យដឹងថា ការបិទកម្មវិធីទាំងនេះគឺបន្ទាប់ពីពួកគេបានទទួលនូវសេចក្ដីរាយការណ៍ពីផលប៉ះពាល់របស់កម្មវិធីនេះដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសឥណ្ឌា ព្រមទាំងសន្តិសុខជាតិទៀតផង។

សូមរំឭកឡើងវិញថា គិតត្រឹមរយៈពេល៥ខែចុងក្រោយនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិនជាច្រើនមកហើយ ម្យ៉ាងវិញទៀតកម្មវិធីភាគច្រើន គឺសុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានប្រភពពីប្រទេសចិនសរុបចំនួន ២២០ រួចហើយ។ យើងក៏នៅមិនទាន់ដឹងថានឹងមានកម្មវិធីប៉ុន្មានទៀតទេ ដែលប្រទេសឥណ្ឌាសម្រេចចិត្តបិទជាបន្តទៀតដែរ។

ខាងក្រោមនេះជាឈ្មោះកម្មវិធីទាំង ៤៣ ដែលត្រូវបានបិទ៖

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Exit mobile version