India Bank hacked with $13.5Million stolen
ឧក្រិដ្ឋជនអ៊ិនធឺណិត ឬចោរបច្ចេកវិទ្យាបានហេគចូលទៅក្នុងប្រព័ន្ធរបស់ធនាគារ India’s Cosmo Bank ហើយយកប្រាក់ប្រមាណជា 944 million ruppes (US$13.5million) តាមរយៈការដកប្រាក់ដំណាលគ្នាក្នុងពេលតែមួយនៅក្នុង ២៨ ប្រទេសកាលពីចុងសប្តាហ៍កន្លងទៅនេះ។
បុគ្គលិកធនាគារបានប្រាប់ទៅដល់ប៉ូលីសថា ហេគឃ័រមិនស្គាល់ប្រភពបានលួចយកព័ត៌មានអតិថិជនតាមរយៈការវាយប្រហារដោយមេរោគ (malware attack) នៅលើម៉ាស៊ីនមេរបស់ ATM ហើយដកសាច់ប្រាក់ប្រមាណ 805 million ruppes នៅក្នុងប្រតិបត្តិការចំនួន 14,849ដង ក្នុងពេលតែ ២ម៉ោង កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ ទៅក្រៅប្រទេស។
ក្រៅពីការដកប្រាក់ពីម៉ាស៊ីន ATM ហេគឃ័រអនាមិកក៏បានធ្វើការបង្វែរសាច់ប្រាក់ចំនួន 139 million ruppes ទៅកាន់គណនីក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដោយការចេញនូវប្រតិបត្តិការមិនមានការអនុញ្ញាតចំនួនបី តាមរយៈ SWIFT network ។
SWIFT មិនបានបញ្ចេញយោបល់ពាក់ព័ន្ធទៅនឹងករណីអង្គភាពមួយៗឡើយអំពីបញ្ហានេះ។
Cosmo Bank មានមូលដ្ឋាននៅក្នុងទីក្រុង Pune របស់ឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កម្មវិធីធនាគាររបស់ខ្លួន (banking software) ទទួលបានការបញ្ជាចំណាយ (debit card payment request) តាមរយៈ “switching system” ប៉ុន្តែត្រូវបាន bypassed នៅក្នុងការវាយប្រហារនេះ – “ក្នុងពេលវាយប្រហារនេះ proxy switch ត្រូវបានបង្កើតឡើង ហើយរាល់ការឯកភាពទៅលើ fraudulent payment ទាំងអស់ត្រូវបានបញ្ជូនមកដោយ proxy switching system”។
ប៉ូលីសបាននិយាយថាខ្លួនកំពុងតែធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ ហើយខ្លួនមានជំនួយពីអ្នកជំនាញការដើម្បីតាមរកមូលហេតុ៕
ប្រភព៖ Reuters