iDict – A Tool Could Threaten Everyone’s iCloud Account

iDict គឺជាកម្មវិធីតូចមួយដែលជាការគំរាមគំហែងរាល់គណនី iCloud របស់អ្នកប្រើប្រាស់

អ្នកវាយប្រហារបានបញ្ចេញនូវកូនកម្មវិធីតូចមួយ ដែលគាត់បាននិយាយថា អាចធ្វើការបំបែក រួចចូលទៅគ្រប់គ្រងគណនី iCloud បាន។ កូនកម្មវិធីនោះមានឈ្មោះថា iDict ហើយវាបានប្រើប្រាស់នូវចំនុចខ្សោយមាននៅក្នុង Apple’s security ដើម្បីធ្វើការរំលងនូវយន្តការសុវត្ថិភាព។

មិនទាន់មានការបញ្ជាក់ជាផ្លូវការដែរថា iDict គឺពិតជាអាចធ្វើការហេគបានពិតមែននោះនៅឡើយទេ ប៉ុន្តែអ្នកប្រើប្រាស់លើ Twitter និង Reddit បានធ្វើការអៈអាងថា បានធ្វើតេសត្តសទៅលើកូនកម្មវិធីនេះ ហើយបានរកឃើញថា វាដំណើរការពិតមែន។

ខាងក្រោមនេះគឺជារូបភាព ដែលកម្មវិធី iDict ពេលដំណើរការ៖

Apple មាននូវយន្តការច្រើនផ្លូវសម្រាប់បញ្ឈប់ហេគឃ័រមិនឲ្យធ្វើការបំបែករួចចូលទៅក្នុងសេវា iCloud។ ដំបូងគឺវាបានបញ្ឈប់មិនឲ្យមានការទាយពាក្យសម្ងាត់ ម្តងហើយម្តងទៀត ដោយបិទនូវការវាយប្រហារបែប Brute Force ។ ក្រុមហ៊ុន Apple ក៍បានអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់នូវការព្យាយាម log-in ចូលដោយប្រើប្រាស់នូវ cellphone របស់ពួកគេ បានរយៈបច្ចេកទេស two-factor authentication។ ប៉ុន្តែកម្មវិធី iDict គឺអៈអាងថា បានរំលងនូវជំហានទាំងនេះ។

Exit mobile version