How hackers built software to steal naked photos

តើអ្នកវាយប្រហារបង្កើតកម្មវិធីយ៉ាងដូចម្តេចដើម្បីលួចរូបភាពស្រាត

បុរសពីរនាក់នៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ឲ្យជាប់គុកទៅដល់ ១៥ឆ្នាំ នៅក្នុងបទចោទពីការបង្កើតនូវកម្មវិធី ដែលអាចវាយប្រហារដោយស្វ័យប្រវត្តិ ចូលទៅក្នុងបណ្ណាល័យរូបភាពឯកជន (private online photo albums) ដើម្បីលួចរូបភាពស្រាត (ជាពិេសសគឺស្ត្រី)។

លោក Brandon Bourret និងលោក Athanasios Andrianakis ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីការបង្កើតនូវកូនកម្មវិធីតូចមួយ ដែលមានឈ្មោះថា “Photofucket” ដែលអាចជ្រៀតចូលទៅកាន់បណ្ណាល័យរូបភាពឯកជន នៅក្នុងវិបសាយ ​Photobucket។ មានប្រជាជនជាច្រើនប្រើប្រាស់ នូវវិបសាយ Photobucket ដើម្បីរក្សាទុកនូវរូបភាពផ្ទាល់ខ្លួន ហើយវិបសាយនេះត្រូវបានទិញដោយក្រុមហ៊ុន MySpace ក្នុងឆ្នាំ២០០៧ (២៥០លានដុល្លា)។

Exit mobile version