ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Hacker Vs. Cracker

ប្រែសម្រួលដោយ៖ លោក សួន បញ្ញា | អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងប្រហែលជាបានប្រទះឃើញមានព័ត៌មានច្រើនដែលចុះផ្សាយអំពីករណីការលួចទិន្នន័យ (data breach) ដែលកើតចេញពី ទង្វើររបស់ក្រុមឧក្រិដ្ឋជន ឬពួកអ្នកវាយប្រហារ (malicious attackers) ។ តើពួកឧក្រិដ្ឋជន ឬពួកអ្នកវាយប្រហារទាំងនេះត្រូវបានគេស្គាល់ ឬហៅថាជានរណា?

យោងទៅតាមបណ្តាញព័ត៌មានសព្វថ្ងៃ ពួកគេត្រូវបានស្គាល់ថាជាហេគឃ័រ ​(hacker) ។ យើងកំពុងរស់នៅក្នុងសម័យវេលាមួយដែលប្រព័ន្ធផ្សព្វផ្សាយប្រើពាក្យ “hacker” យកមកហៅសំដៅដល់ក្រុមឧក្រិដ្ឋជនលើប្រព័ន្ធបណ្តាញអុិនធឺណិតទាំងអស់។ Hacker ត្រូវបានស្គាល់ និងចាត់ទុកជាក្រុមមនុស្សដែលមិនល្អ ជាក្រុមឧក្រិដ្ឋជនអុិនធឺណិត ដែលយើងគ្រប់គ្នាត្រូវតែបង្រ្កាប ប្រយ័ត្ន និងព្រួយបារម្មណ៍។

សំណួរដែលយើងគួចោតសួរគឺថា តើ Hacker មានន័យយ៉ាងណាឲ្យប្រាកដ? តើការប្រើប្រាស់ពាក្យ Hacker របស់យើងមានភាពសុក្រឹតកម្រឹតណា? 

តើអត្ថន័យពិតនៃពាក្យ Hacker និង Cracker មានភាពខុសគ្នាយ៉ាងដូចម្តេចខ្លះ?

តើ Hacker មានអត្ថន័យយ៉ាងដូចម្តេច?

យោងទៅតាម Internet Users’ Glossary RFC 1392, Hacker ជាមនុស្សដែលចូលចិត្ត និងចង់ចេះដឹងលម្អឹតអំពីដំណើរការខាងក្នុងរបស់ប្រព័ន្ធផ្សេងៗនៃកុំព្យូទ័រ និងប្រព័ន្ធបណ្តាញ។

និយាយឲ្យសាមញ្ញទៅ Hacker ជាមនុស្សណាម្នាក់ដែលប្រើប្រាស់ជំនាញ និងចំនេះដឹងរបស់គាត់ស្វែងរកចន្លោះប្រហោងផ្សេងៗនៅលើប្រព័ន្ធកុំព្យូទ័រ ហើយគាត់ជួយបិទចន្លោះប្រហោងទាំងនោះ ដើម្បីកែប្រែប្រព័ន្ធកុំព្យូទ័រឲ្យប្រសើរឡើង និងមានសុវត្ថិភាព។ ពេលខ្លះ Hacker ត្រូវបានគេស្គាល់ថាជា White Hats។

ពួក Hacker ជាធម្មតាត្រូវបានគេជួលឲ្យធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនដែលធ្វើការលើបញ្ហាសន្តិសុខកុំព្យូទ័រលក្ខណ:អាជីព ក្នុងនោះតួនាទីរបស់ពួកគេគឺត្រូវព្យាយាមសាកល្បងហែគចូលទៅគ្រប់គ្រងប្រព័ន្ធបណ្តាញផ្សេងៗ ដើម្បីស្វែងរកចន្លោះប្រហោង ក៏ដូចជាចំនុចខ្សោយទាក់ទងទៅនិងសន្តិសុខ/សុវត្ថិភាពរបស់ប្រព័ន្ធបណ្តាញទាំងនោះ។

ពេលដែលពួកគេរកឃើញចន្លោះប្រហោង ឬការគំរាមគំហែងណាមួយពួកគេត្រូវធ្វើរបាយការណ៍ ដើម្បីរាយការណ៍ជួនដំណឹងទៅកាន់ក្រុមហ៊ុនដែលជួលពួកគេ ឬក្រុមហ៊ុនដែលផលិតកម្មសូហ្វវ៉ែរ និងឧបករណ៍ផ្សេងៗ។

អ្វីជាកត្តាចម្រុញទឹកចិត្តរបស់ Hacker?

Hacker ជាអ្នកដែលកសាង និងបង្កើតថ្មី។ ពួកគេហែគ និងប្រើកម្មវិធីដើម្បីហែគផ្សេងៗដូចនិង Cracker ដែរ ក៏ប៉ុន្តែពួកគេធ្វើក្នុងគោលបំណងល្អដើម្បីការពារ និងរកចន្លោះប្រហោងឲ្យឃើញមុន Cracker។ រាល់គ្រប់សកម្មភាពហែគរបស់ពួកគេ គឺត្រូវបានដឹងឭនិងអនុញ្ញាតពីភាគីពាក់ព័ន្ធ។

តើ Cracker មានន័យដូចម្តេច?

Cracker គឺជាជនណាមួយដែលព្យាយាមជ្រៀតចូលទៅក្នុងប្រព័ន្ធបណ្តាញកុំព្យូទ័រដោយគ្មានការអនុញ្ញាត។ Cracker ពេលខ្លះត្រូវបានស្គាល់ថាជា Black Hats ពួកគេព្យាយាមហែគប្រព័ន្ធបណ្តាញផ្សេងៗហើយលួចយកទិន្នន័យឯកជនសម្ងាត់ផ្សេងៗ ឬក៏បំផ្លាញកម្ទេចទិន្ន័យទាំងអស់នោះ។

អ្វីទៅជាកត្តាលើកទឹកចិត្តរបស់ Cracker?

Hacker កសាង និងបង្កើតអ្វីមួយថ្មី រីឯ Cracker បំបែកហើយនិងកម្ទេចចោល។ ពួកគេធ្វើការវាយប្រហារផ្សេងៗក្នុងគោលបំណងលួចយកលុយ, លួចយកទិន្ន័យសំងាត់ផ្សេងៗដើម្បីលក់យកលុយ ប្រើប្រាស់ចំនុចខ្សោយរបស់ជនរងគ្រោះគំរាមគំហែងយកលុយ ឬក៏ពេលខ្លះ ពួកគេធ្វើដើម្បីចង់ល្បី ដើម្បីអាចទាញចំណាប់អារម្មណ៍ឲ្យសាធារណ:ជនមកលើសារអ្វីមួយដែលគេបង្ហាញ។

អ្នកខ្លះទៀតក៏គ្រាន់តែធ្វើវាដើម្បីការសប្បាយ។ ពេលខ្លះក៏មានស្ថានភាពដែលបុគ្គលម្នាក់មិនមែនជា Hacker (White Hat) ឬក៏ Cracker (Black Hat) ប៉ុន្តែជា Gray Hat។ Gray Hat ត្រូវបានគេស្គាល់ថាជាក្រុមពួកដែលហែគគោលដៅរបស់ខ្លួនដោយមិនមានការអនុញ្ញាត ប៉ុន្តែធ្វើឡើងក្នុងគោលបំណងរកឲ្យឃើញចន្លោះប្រហោង ហើយរាយការណ៍ទៅគោលដៅដែលគេបានហែគនោះ ដើម្បីធ្វើការបិទចោលនូវចន្លោះប្រហោងទាំងនោះ។

ពេលខ្លះពួកគេធ្វើដូចនេះក្នុងគោលបំណងយកប្រាក់កម្រៃលើកទឹកចិត្តសម្រាប់ការរកឃើញរបស់ពួកគេពីគោលដៅដែលគេហែគ។ ឬពេលខ្លះគេក៏អាចធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងផងដែរ៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖
https://securitytrails.com/blog/hacker-vs-cracker

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button