Google’s reCAPTCHA – Are you a Human?

តើអ្នកគឺជាមនុស្សមែនទេ – ប្រព័ន្ធថ្មីរបស់ Google គឺ reCAPTCHA

ភាគច្រើនគឺយើងជួបប្រទះនូវពាក្យ និងឃ្លាចម្លែកៗដែលសួរនៅពេលដែលយើងធ្វើការចុះឈ្មោះ សម្រាប់បង្កើតនូវគណនីថ្មីណាមួយ ហើយវាបានក្លាយទៅជា ការធុញទ្រាន់មួយ ដែលយើងស្គាល់ថាជា CAPTCHAs ដែលយើងត្រូវចំណាយទាំងពេលវេលា ហើយពេលខ្លះមានការលំបាកក្នុងការអានទៀតផង។

ថ្មីៗនេះក្រុមហ៊ុន Google បានណែនាំនូវបច្ចេកទេសថ្មីមួយ ( new CAPTCHA) ដែលហៅថា reCAPTCHA ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល។ ប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលទៅក្នងវិបសាយ ដោយការចុចតែមួយប៉ុណ្ណោះ (single click)។

​CAPTCHA មកពីពាក្យថា Completely Automated Public Turing test to tell Computers and Humans Apart” ដែលត្រូវបាន ប្រើប្រាស់ដោយសេវាកម្ម online និងវិបសាយជាច្រើន ដើម្បីធ្វើការផ្ទៀងផ្ទាត់ថាអ្នកគឺជាមនុស្ស មិនមែនជាមនុស្សយន្ត (robot) ហើយជាការរារាំង មិនឲ្យកម្មវិធីដំណើការដោយស្វ័យប្រវត្តិ ធ្វើការចុះឈ្មោះបង្កើតគណនីអីុម៉ែល (sign-up email) បំបែកពាក្យសម្ងាត់ (cracking password) ផ្ញើរសារមិនបានការ (spam sending) និងការរំលោភលើភាពឯកជន (privacy violation) ជាដើម ។

ក្នុងពេលនេះ អ្នកនឹងមាននូវបច្ចេកទេស ដែលអ្នកត្រូវចុចតែមួយដងប៉ុណ្ណោះ (one-click) សម្រាប់ប្រាប់ទៅដល់វិបសាយថា អ្នកគឺជាមនុស្សពិតប្រាកដ។ ជំនួសឲ្យ CAPTCHA យើងនឹងមាននូវ “No CAPTCHA reCAPTCHA” ដោយមានតែប្រអប់ជ្រើសរើសមួយប៉ុណ្ណោះ (one checkbox) ដែលមានពាក្យថា “I’m Not a Robot” នៅជិតវា។

បើតាម ​Google Blog បានឲ្យដឹងថា “បច្ចេកទេស reCAPTCHA API គឺស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែវាមាននូវលក្ខណៈស្មុគស្មាញកម្រិតខ្ពស់នៅពីក្រោយប្រអប់ជ្រើសរើសនោះ។ កាលពីដើម CAPTCHAs ពឹងផ្អែកទៅលើ ការអសមត្ថភាពរបស់ robots ដើម្បីបំបែកនូវ text ដែលបានបង្ហាញ។ ប៉ុន្តែបើតាមការស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា បច្ចេកវិទ្យា Artificial Intelligence បច្ចុប្បន្ន អាចដោះស្រាយ បំបែកនូវ text នោះ បានត្រឹមត្រូវក្នុងកម្រិត 99.8%។ ហេតុដូច្នេះហើយ វាមិនអាចទុកចិត្តបានទៀតនោះទេ។

វិបសាយជាច្រើន រួមមាន SnapChat, WordPress និង Humble Bundle បានចាប់ផ្តើមដំណើរការនូវប្រព័ន្ធថ្មី No CAPTCHA reCAPCHA ដើម្បី បង្កើនល្បឿនក្នុងការដំណើការផ្ទៀងផ្ទាត់។

ខាងក្រោមនេះគឺជាបច្ចេកទេស No CAPTCHA reCAPTCHA បង្ហាញជាលក្ខណៈវិដេអូ៖

Exit mobile version