ISAC Cambodia (InfoSec)
GeneralSecurity News

‘Google VPN’ in-built Hidden Service spotted in Android 5.1

​Google VPN គឺជាមុខងារថ្មីមួយភ្ជាប់មកជាស្រេចនៅក្នុងជំនាន់ Android 5.1

វាគឺជាដំណឹងល្អសម្រាប់អ្នកដែលប្រើប្រាស់ Android ទាំងអស់គ្នា។ ក្រុមហ៊ុន Google បានធ្វើការដោយស្ងាត់ៗ នូវមុខងារថ្មីមួយគឺ Virtual Private Network (VPN) ដែលដាក់ឈ្មោះថា ៉Google VPN”។

ព័ត៌មាននេះគឺមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនូវឡើយទេ ប៉ុន្តែមានអ្នកស្រាវជ្រាវនៅ Pocketables បានរកឃើញនូវកម្មវិធីមួយដែលត្រូវបានលាក់ ហើយមានឈ្មោះថា “Google Connectivity Services” នៅក្នុង “All Apps” ក្នុង ​app manager បន្ទាប់ពីគាត់បានតម្លើងនូវ ​Android 5.1 Lollipop នៅក្នុងទូរស័ព្ទ Nexus 6 ។

បន្ទាប់ពីចុចដើម្បីបង្កើតនូវ shortcut វាបានចេញនូវផ្ទាំងមួយថា “Google VPN: To help protect you on open Wi-Fi networks, your data will be transmitted securely through a Google VPN” ដែលមានន័យថា “Google VPN: ជួយអ្នកក្នុងការការពារនៅក្នុងបណ្តាញឥតខ្សែចំហរ។ ទិន្នន័យរបស់អ្នកនឹងត្រូវបានបញ្ចូនដោយមានសុវត្ថិភាពតាមរយៈ ​Google VPN” ។

VPN (Virtual Private Network) គឺវាអនុញ្ញាតឲ្យអ្នកធ្វើការភ្ជាប់ទៅកាន់បណ្តាញឥតខ្សែគ្មានសុវត្ថិភាព (unsecure wifi) ទៅវាមានសន្តិសុខ (សុវត្ថិភាព) ដែលមានន័យថា រាល់ទិន្នន័យរបស់អ្នកនឹងត្រូវបញ្ជូនតាមរយៈបណ្តាញប្រកដដោយសុវត្ថិភាព។ វាប្រើប្រាស់នូវ encryption ហើយនឹង security protocol ដទៃទៀត ដើម្បីធ្វើការ encrypt ទិន្នន័យ ហេតុដូចនេះហើយ បើសិនជាមានករណីវាយប្រហារបែប man-in-the-middle (MiTM) នោះទិន្នន័យដែលត្រូវបានលួច គឺមិនអាចត្រូវបានមើលយល់ជាធម្មតាបានឡើយ។

ប៉ុន្តែក្នុងពេលនេះ មុខងារ Google VPN មិនទាន់ដំណើរការនៅឡើយទេ ហើយ ​Google ក៏មិនទាន់ធ្វើការប្រកាសជាផ្លូវការផងដែរ។ វាមិនទាន់ដឹងពេលវេលា ពិតប្រាកដនៅឡើយទេ ថាតើពេលណាដែលដែលនឹងដាក់ឲ្យអ្នកប្រើប្រាស់ជាទូទៅបាន។

ព័ត៌មានបន្ថែម៖

http://www.pocketables.com/2015/03/exclusive-google-is-working-on-a-new-vpn-service-for-use-on-open-wifi-networks.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button