GeneralSecurity News

លោក អ៊ូ ផាន់ណារិទ្ធ ជាអ្នកដឹកនាំ ម្នាក់ផ្នែកសន្តិសុខបច្ចេកវិទ្យា ​(CISO) ក្នុងចំណោម ១០០នាក់ទូទាំងពិភពលោក ប្រចាំឆ្នាំ២០២០

ISAC Cambodia (InfoSec)

នាពេលថ្មីៗនេះ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ដែលជាប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានជ្រើសរើសជាអ្នកដឹកនាំម្នាក់ផ្នែកសន្តិសុខបច្ចេកវិទ្យា (Chief Information Security Officer – CISO) ក្នុងចំណោមអ្នកដឹកនាំចំនួន ១០០នាក់នៅជុំវិញពិភពលោក ប្រចាំឆ្នាំ២០២០។

ការជ្រើសរើសនេះ ត្រូវបានរៀបចំដោយ HotTopics.ht ដែលមានមូលដ្ឋាននៅអឺរ៉ុប និងក្រុមហ៊ុន Forcepoint ហើយគណៈកម្មការវិនិច្ឆ័យរួមមាន៖ Anoop Chopra, Global CISO, Bupa, Karissa Breen, CEO, KBI, Carlos Travagini, CISO, FIEMG, and George Eapen, CISO, Petrofac.

គោលបំណងនៃបញ្ជីនេះគឺដើម្បីស្វែងរក និងបង្ហាញមេដឹកនាំកំពូលៗផ្នែកសន្តិសុខបច្ចេកវិទ្យាចំនួន ១០០ នាក់ ប្រចាំឆ្នាំ២០២០ នៅទូទាំងពិភពលោកដែលកំពុងការពារអង្គភាព, អាជីវកម្ម ក្រុមរបស់ខ្លួននិងធនធានរបស់ពួកគេ ខណៈពេលដែលកំពុងជំរុញកំណើនដោយផ្ទាល់ផងដែរ។

នាយកដឹកនាំផ្នែកសន្តិសុខបច្ចេកវិទ្យា ​(CISOs)​ទាំងនេះ ឬ មានមុខងារជាប្រធានផ្នែកសមមូលសន្តិសុខបច្ចេកវិទ្យា បានធ្វើការងារយ៉ាងធំធេង និងលើសពីអ្វីដែលបានរំពឹងទុក ដើម្បីជួយជំរុញភាពជោគជ័យអារបស់អង្គភាព ឬអាជីវកម្មរបស់ខ្លួន។ ការរក្សាឱ្យបាននូវសុវត្ថិភាពរបស់អង្គភាព ឬអាជីវកម្ម ក្នុងខណៈពេលដែលជំរុញកំណើនរីកលូតលាស់របស់វា គឺជាខ្លឹមសារនៃមូលហេតុដែលសន្តិសុខបច្ចេកវិទ្យា ឬសន្តិសុខអុីនធឺណិត គឺជាមុខងារសំខាន់មួយ ដែលគួរឱ្យគោរព ហើយជាពិសេសយើងបានស្វែងរកបុគ្គលដែលមានៈ

  1. អនុវត្តការផ្លាស់ប្តូរនៅក្រោមការបង្វែរទៅកាន់ឌីជីថល (digital transformation) ឬជាស្នូលសម្រាប់ការងារពីចម្ងាយ
  2. ការកសាងយុទ្ធសាស្រ្តសន្តិសុខ ដែលកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងអាជីវកម្ម
  3. ជាជើងឯកលើកម្មវិធីអប់រំ (educational programs) និង/ឬការផ្លាស់ប្តូរបច្ចេកវិទ្យាពីខាងក្នុង រាប់ចាប់ពីក្រុមប្រឹក្សាភិបាល រហូតទៅដល់អ្នកនៅមូលដ្ឋាន
  4. តំណាងឱ្យអង្គភាពរបស់ពួកគេលើប្រធានបទសន្តិសុខអុីនធឺណិតរបស់រដ្ឋនាពេលបច្ចុប្បន្ន និងអនាគត។

សូមចូលរួមអបអរសាទរដល់នាយកដឹកនាំសន្តិសុខបច្ចេកវិទ្យាទាំង ១០០ ដែលតំណាងឱ្យភាពប៉ិនប្រសប់, ភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិត៕

ប្រភព៖

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button