Free Ransomware Decryption and Malware Removal ToolKit

កម្មវិធីសម្រាប់ធ្វើការសង្គ្រោះទិន្នន័យដែលត្រូវបានវាយប្រហារដោយមេរោគប្រភេទជា Ransomware

អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) បានរៀបចំបញ្ជីនៃកម្មវិធី ​(free) សម្រាប់ធ្វើការសង្គ្រោះទិន្នន័យដែលបាត់បង់ដោយសារមេរោគប្រភេទជា ​ransomware ដោយមិនចាំបាច់ធ្វើការបង់លុយទៅឲ្យពួកឧក្រិដ្ឋជនឡើយ។

Ransomware គឺជាការគំរាមគំហែងមួយប្រភេទដែលកំពុងតែមានការវិវត្តន៍ ដែលជាបច្ចេកទេសមួយរបស់ឧក្រិដ្ឋជនក្នុងការប៉ុនប៉ងទាញយកថវិការពីអ្នក។ ជាធម្មតា មេរោគប្រភេទនេះនឹងធ្វើការចាក់សោរ (lock) ឯកសារសំខាន់ៗរបស់ជនរងគ្រោះ រហូតទាល់តែអ្នកបង់ប្រាក់ឲ្យ ទើបអាចទទួលបានវិធីសាស្ត្រក្នុងការដោះសោរ នោះវិញ។ ជារឿយៗ ជនរងគ្រោះដោយសារបញ្ហានេះ គឺត្រូវបង្ខំចិត្តបង់ប្រាក់ ដោយសារតែហេតុផលអាចបាត់បង់នូវឯកសារសំខាន់ៗ។

Ransomware removal kit – Download for Free

The Ransomware Malware Removal kit ផ្តល់ការគាំទ្រចំពោះប្រភេទនៃ ransomware ជាច្រើនជាមួយនឹងនិតីវិធីក្នុងការដំណើរការផងដែរ។ អ្នកមិនគួរបង់ប្រាក់ឡើយ ពីព្រោះវានឹងធ្វើឲ្យមានការវាយប្រហារបែបនេះកាន់តែច្រើន។ នៅក្នុង Ransomware Malware Removal Kit អ្នកអាចសង្គ្រោះទិន្នន័យរបស់អ្នក បានមកពីប្រភេទដូចខាងក្រោម៖

– CryptoLocker: CryptoLocker removal tools and Threat Mitigation
– CryptoLockerDecrypt: FireEye Tool to decrypt files encrypted by the CryptoLocker ransomware
– TrendMicro_Ransomware_RemovalTool: General ransomware removal tool from TrendMicro
– FBIRansomWare: FBIRansomWare Removal Tools
– CoinVault: CoinVault ransomware removal tools
– TeslaCrypt: Tool for removing this variant of CryptoLocker ransomware

អភិបាលគ្រប់គ្រងប្រព័ន្ធ ត្រូវធ្វើការដកចេញនូវម៉ាសីុនណាដែលផ្ទុកមេរោគនោះ ពីបណ្តាញ (netowrk) របស់ក្រុមហ៊ុនដើម្បីជៀសវាងការរីករាលដាល នៃមេរោគ។ បន្ទាប់មក អ្នកប្រើប្រាស់គួរតែធ្វើការព្យាយាមកំណត់នូវប្រភេទ ransomware ដែលឆ្លងនោះ។ បន្ទាប់មកអ្នកអាចធ្វើការព្យាយាមក្នុងការ decrypt files ហើយ remove នូវប្រព័ន្ធដែលឆ្លង ជាមួយនឹងជំនួយរបស់ removal tools ខាងលើ។

ទាញយកកម្មវិធីសម្រាប់ធ្វើការដោះសោរ

https://bitbucket.org/jadacyrus/ransomwareremovalkit/src/300dc3f07b7d83120d9b964cb2cd026474d3a899?at=master

Exit mobile version