Financial Times Blogs & Twitter Account Hacked
The Financial Time គឺបានក្លាយជាជនរងគ្រោះថ្មីបំផុតមួយ ដែលត្រូវបានវាយប្រហារដោយអ្នក គាំទ្ររបប Bashar al-Assad គឺក្រុម Syrian Electronic Army។ ក្រុមនេះអាចលួចយកបាននូវ គណនី និងពាក្យសម្ងាត់របស់បុគ្គលិកការសែត Financial Time (FT) ដែលបានភ្ជាប់ទៅកាន់គណនី social media និងបង្ហោះចូលទៅក្នុង blog ដោយមិនមានការអនុញ្ញាត ព្រមទាំងបានបញ្ចេញទៅក្នុង Twitter ផងដែរកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ។
ខាងក្រោមនេះគឺជារូបភាពខ្លះៗនៃការវាយប្រហារ៖
ក្រុមការងាសន្តិសុខនៃ FT បានដឹងអំពីបញ្ហានេះ ហើយបានធ្វើការព្រមានដល់អ្នកអានអំពីបញ្ហា រួច បានលប់ចោលនូវពាក្យពេចន៍មិនសមរម្យទាំងនោះ នៅពេលដែលពួកគាត់បានរកឃើញ។
បន្ថែមជាមួយគ្នានេះដែល ក្រុម Syrian Electronic Army បានធ្វើការបញ្ចេញនូវ email address និង password យ៉ាងហោចណាស់របស់បុគ្គលិក FT ម្នាក់ ដែលមើលទៅបានជ្រើសរើសយកពាក្យសម្ងាត់ ឡប់ៗ (ពាក្យសម្ងាត់ខ្សោយ)។
នៅក្នុងសប្តាហ៍កន្លងទៅនេះ ក្រុម Syrian Electronic Army បានទទួលជោគជ័យក្នុងការវាយប្រហារ ទៅលើក្រុមហ៊ុន ល្បីៗមានដូចជា The Guardian, The BBC, NPR, CBS ជាដើម។