FBI Wanted Hackers

FBI នឹងផ្តល់ប្រាក់វង្វាន់រហូតដល់ $100,000 សម្រាប់អ្នកដែលផ្តល់ព័ត៌មាន ដែលអាចឈានទៅដល់ការចាប់ខ្លួន hackers សម្រាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុិនធឺែណត ដោយរួមមានការកៃបន្លំ ការលួចអត្តសញ្ញាណ និងបង្កើតមេរោគ។ នៅក្នុងនោះដែរ FBI បានធ្វើការបន្ថែមនូវ hackers ថ្មីចំនួន 5នាក់បន្ថែមទៀត ដែលធ្វើឲ្យការតាមចាប់ខ្លួននោះ បានឡើងដល់ 10 នាក់ហើយ។
អ្នកទាំងនោះត្រូវបានតាមចាប់ខ្លួន ជាមួយនឹងបទល្មើសនានា ដែលប្រព្រឺត្តនៅក្នុងសហរដ្ឋអាមេរិច និងអន្តរជាតិ ពាក់ព័ន្ធជាមួយនឹងជនរងគ្រោះរាប់សិបពាន់នាក់ និងបាត់បង់ប្រាក់រាប់សិបលានដុល្លាអាមេរិច។

បើតាមលោក Richard McFeely (FIB’s executive assistant director of criminal, cyber, response and services) បានឲ្យដឹងថា៖ ឧក្រិដ្ឋជនទាំងឡាយដែលយើងកំពុងតាមចាប់ខ្លួននោះ គឺបានធ្វើឲ្យបានការខាតបង់ដល់បុគ្គលនានា និងចំពោះសេដ្ឋកិច្ចរបស់យើង ហើយពួកគេទាំងនោះគឺជាការគំរាមគំហែងមួយដ៏សំខាន់ ចំពោះសន្តិសុខជាតិរបស់យើង។
ព័ត៌មានបន្ថែម៖