GeneralSecurity News

FBI បញ្ចេញឈ្មោះហេគឃ័រ APT41

នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសចោទប្រកាន់សមាជិកចំនួន ៥ នាក់នៃក្រុមហេគឃ័រ ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន និង២នាក់ទៀតជាអ្នកហេគឃ័រ ជនជាតិម៉ាឡេស៊ី ២ រូបដែលទទួលខុសត្រូវក្នុងការហេគចូលក្រុមហ៊ុនជាង ១០០ នៅលើពិភពលោក។

ដោយមានឈ្មោះថា APT41 និងត្រូវបានគេស្គាល់ផងដែរថា ‘Barium,’ Winnti, Wicked Panda, និង ‘Wicked Spider’ ដែលក្រុមចារកម្មតាមប្រព័ន្ធអុីនធឺណិត បានប្រតិបតិ្តការយ៉ាងហោចណាស់តាំងពីឆ្នាំ ២០១២ ហើយមិនត្រឹមតែពាក់ព័ន្ធនឹងការប្រមូលព័ត៌មានចារកម្មយុទ្ធសាស្ត្រ ពីគោលដៅដែលមាននៅក្នុងវិស័យជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពីក្រោយការវាយប្រហារទៅលើឧស្សាហកម្មល្បែងអនឡាញក្នុងគោលបំណងទាញយកប្រយោជន៍ផ្នែកហិរញ្ញផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាន ឲ្យដឹង ថាពួក Hacker ជនជាតិចិន ២ នាក់ក្នុងចំណោម ៥ នាក់គឺចាងហាវរ៉ាន (张浩然 Tan) និងតាន់ដាឡិន (D 戴林) ត្រូវបានចោទប្រកាន់ពីខែសីហាឆ្នាំ២០១៩ និង ៣ នាក់ទៀតគឺចាងលីហ្សា, ឈៀនឈួន (钱川) និងហ្វូឈីន (-强) – និងអ្នករួមគំនិតជនជាតិម៉ាឡេស៊ីពីរនាក់បានស្ថិតនៅក្នុងការចោទប្រកាន់ដាច់ដោយឡែកពីគ្នានៅខែសីហាឆ្នាំ ២០២០ ។

ក្រោយមកពួក Hacker ជនជាតិចិនចំនួន ៣ នាក់ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមហ៊ុន Chengdu 404 Network Technology ដែលដំណើរការជាជួរមុខ ដោយសាធារណរដ្ឋប្រជាមានិតចិន។

“FU បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ JIANG ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០០៨ ហើយបានធ្វើការជាមួយ JIANG នៅតាមក្រុមហ៊ុនអុីនធឺណិត និងវីដេអូហ្គេមជាច្រើន។ FU បានធ្វើការជាមួយ QIAN និង JIANG ជាមួយគ្នាចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០១៣ ។ មុនពេលចូលរួមជាមួយ CHENGDU 404 លោក FU បានពណ៌នាខ្លួនគាត់ថាជា “ អ្នកសរសេរកម្មវិធីជំនាញនិងអ្នកអភិវឌ្ឍន៍” – បើតាមឯកសារតុលាការ។

ដូចដែលបានរកឃើញពីមុននៅក្នុងរបាយការណ៍ជាច្រើន ក្រុម APT41 មានជំនាញក្នុងការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់សុសវែរ (software supply-chain attacks) ដែលពួកហេគឃ័រ លួចយក “កូដដើម (source code) កម្មសិទ្ធិវិញ្ញាបនបត្រការចុះហត្ថលេខាលេខកូដសូហ្វវែរ (software code signing certificates, ទិន្នន័យគណនីអតិថិជន (customer account data) និងព័ត៌មានអាជីវកម្មមានតម្លៃ (valuable business information) ” និងចែកចាយសុសវែរដែលមានផ្ទុកមេរោគដែលចុះហត្ថលេខាឌីជីថល ដើម្បីឆ្លងទៅក្នុងប្រព័ន្ធនៅក្នុងគោលដៅអង្គភាពដែលវាយប្រហារ។

យោងតាមឯកសារតុលាការក្នុងករណីខ្លះដែលប្រព័ន្ធគោលដៅមិនមានព័ត៌មានមានតម្លៃ អ្នកជាប់ចោទក៏បានប្រើមេរោគចាប់ជំរិត និងមេរោគ crypto-jacking ដើម្បីរកប្រាក់ពីការខិតខំរបស់ពួកគេ។

ឧស្សាហកម្មដែលជាគោលដៅរួមមាន “ក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវែរ (software development companies, ក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ (computer hardware manufacturers, អ្នកផ្តល់សេវាទូរគមនាគមន៍ (telecommunications providers, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម (social media companies), ក្រុមហ៊ុនវីដេអូហ្គេម (video game companies, អង្គការមិនរកប្រាក់ចំណេញ (non-profit organizations, សាកលវិទ្យាល័យ (universities), ក្រុមអ្នកគិត (think tanks) និងរដ្ឋាភិបាលបរទេស (foreign governments) ក៏ដូចជាអ្នកនយោបាយនិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ។”

រូបភាពពីវេបសាយ FireEye

សេចក្តីថ្លែងការណ៍និយាយថា “ចុងចោទក៏បានវាយលុកចូលទៅកាន់បណ្តាញកុំព្យួទ័ររដ្ឋាភិបាលបរទេសនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម និងបានគោលដៅនានា ប៉ុន្តែមិនបានវាយលុកទៅលើបណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាលនៅក្នុងចក្រភពអង់គ្លេសឡើយ” ។

ក្រុមហេគឃ័រជនជាតិម៉ាឡេស៊ី ២ នាក់គឺលោក Wong Ong Hua និងលោក Ling Yang Ching ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរម៉ាឡេស៊ីនៅ Sitiawan កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ហើយកំពុងត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។ FBI បានបញ្ជាក់ថាជនជាតិចិនទាំង៥ នាក់ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។

“បន្ថែមពីលើដីកាចាប់ខ្លួនរបស់ជនជាប់ចោទ ដែលត្រូវបានចោទប្រកាន់ទាំងអស់ នៅក្នុងខែកញ្ញាឆ្នាំ ២០២០ U.S. District Court for the District of Columbia ក៏បានចេញដីការឹបអូស ដែលបណ្តាលឱ្យមានការរឹបអូសយកគណនីរាប់រយ, ម៉ាស៊ីនមេ, ឈ្មោះដែន (domain) និងម៉ាស៊ីន មេបញ្ជាការ (C2) ដែលត្រូវបានប្រើដោយចុងចោទ ដើម្បីធ្វើការប្រព្រឹត្តបទល្មើសរបស់ខ្លួន” – នេះបើតាមការនិយាយរបស់ DoJ។

ក្រុមហ៊ុនដែលបានកំណត់គោលដៅមានទីតាំងនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក រួមមាននៅអូស្ត្រាលី, ប្រេស៊ីល, ឈីលី, ហុងកុង, ឥណ្ឌា, ឥណ្ឌូនេស៊ី, ជប៉ុន, ម៉ាឡេស៊ី, ប៉ាគីស្ថាន, សិង្ហបុរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ និងវៀតណាម។

លោក Zhang និង Tan ត្រូវបានចោទប្រកាន់ពីបទឆបោកកុំព្យូទ័រ និងលាងលុយកខ្វក់ចំនួន ២៥ ករណីដែលអនុវត្តទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ។

លោក Jiang, Qian, និង Fu ក៏កំពុងប្រឈមនឹងការចោទប្រកាន់ស្រដៀងគ្នានេះដែរជាមួយនឹងការចោទប្រកាន់ចំនួន ៩ ដែលអនុវត្តទោសអតិបរមា ២០ ឆ្នាំនៅក្នុងពន្ធនាគារ។

ការចោទប្រកាន់ប្រឆាំងនឹងលោក Wong និង Ling បានចោទប្រកាន់ជនជាប់ចោទជាមួយនឹងបទចោទប្រកាន់ស្រដៀងគ្នាចំនួន ២៣ ប៉ុន្តែដោយសារពួកគេក៏ជាប់ពាក់ព័ន្ធនឹងការចុះឈ្មោះឈ្មោះដែនមិនត្រឹមត្រូវវា នឹងបង្កើនការផ្តន្ទាទោសអតិបរមា នៃការជាប់ពន្ធនាគារពីបទលាងលុយដល់ ២៧ ឆ្នាំ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button