ក្រុមហ៊ុនហ្វេសប៊ុកប្តឹង NSO Group ដែលបានហេគទៅលើអ្នកប្រើប្រាស់ WhatsApp

នេះគឺជាលើកទី១ហើយ ដែលក្រុមហ៊ុនផ្តល់សេវាសារខ្លីៗបានប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនឯកជន ដែលបានវាយប្រហារទៅលើអតិថិជនរបស់ខ្លួន។

ក្រុមហ៊ុនហ្វេសប៊ុកបានប្តឹងប្រឆាំងទៅក្រុមហ៊ុនអុីស្រាអ៊ែលមានឈ្មោះថា ​NSO Group កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដោយធ្វើការចោទប្រកាន់ក្រុមហ៊ុនថាបានចូលរួមយ៉ាងសកម្មក្នុងការហេគ ឬវាយប្រហារទៅលើអ្នកប្រើប្រាស់របស់ខ្លួន នៅក្នុងកម្មវិធី WhatsApp របស់ខ្លួន។

គួររំលឹកដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញថា កម្មវិធី WhatsApp មាននូវចំណុចខ្សោយ ឬភាពងាយរងគ្រោះធ្ងន់ធ្ងរបំផុតមួយ (CVE-2019-3568) ដែលអ្នកវាយប្រហារបានវាយលុកពីចំងាយ ហើយបញ្ចូលមេរោគ ​Pegasus នៅលើស្មាតហ្វូន Android និង ​iOS។ មេរោគនេះត្រូវបានអភិវឌ្ឍន៍ដោយ ​NSO Group ដែលអាចមានសមត្ថភាពក្នុងការអាក់េសសទៅលើទិន្នន័យ ជាច្រើនរបស់ជនរងគ្រោះ ដែលមានដូចជា text messages, emails, WhatsApp chats, contact, calls records, location, microphone, និង camera។

ក្រុម ​NSO នេះតែងតែធ្វើការអៈអាងអំពីភាពស្របច្បាប់របស់ខ្លួនក្នុងការលក់មេរោគទៅលើឱ្យតែរដ្ឋាភិបាលប៉ុណ្ណោះ។

នៅក្នុងឯកសារដែលបានដាក់ទៅតុលាការ (PDF) នៅ U.S. District Court ក្នុងរដ្ឋ San Francisco បានឱ្យដឹងថា ក្រុមហ៊ុនបានចោទប្រកាន់ក្រុម ​NSO បានរំលោភទៅលើ WhatsApp’s terms of services ដោយការប្រើប្រាស់ម៉ាស៊ីនមេរបស់ខ្លួន ក្នុងគោលបំណងចែកចាយមេរោគទៅកាន់ស្មាតហ្វូនប្រមាណជា ១៤០០គ្រឿង ក្នុងកំឡុងខែមេសា និងឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្រុម ​NSO ត្រូវបានប្តឹងនៅក្រោមច្បាប់សហព័ន្ធអាមេរិក ដោយរួមមាន Computer Fraud and Abuse Act និង California Comprehensive Computer Data Access and Fraud Act៕

Exit mobile version