ហ្វេសប៊ុកយល់ព្រមត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើខ្លឹមសារ បន្ទាប់ពីវៀតណាមពន្យឺត ត្រាហ្វិករបស់ខ្លួន

តាមព័ត៌មានពីវេបសាយ The New York Times បានឱ្យដឹងថា ម៉ាស៊ីនមេរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលមានទីតាំងនៅក្នុងប្រទេសវៀតណាម ត្រូវបានបិទមិនឱ្យដំណើរការ (offline) នៅដើមឆ្នាំនេះ ដែលធ្វើឱ្យត្រាហ្វិករបស់ហ្វេសប៊ុកនៅក្នុងប្រទេសវៀតណាម មានការយឺតពេលបើកប្រើប្រាស់ រហូតទាល់តែក្រុមហ៊ុនហ្វេសប៊ុកបានយល់ព្រមបង្កើនការត្រួតពិនិត្យ ​(censorship) ទៅលើខ្លឹមសារប្រឆាំងទៅនឹងរដ្ឋវៀតណាម ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការរឹតបន្តឹងនេះត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋ ដោយបានបិទម៉ាស៊ីនមេ (offline) អស់រយៈពេលប្រហែល ៧សប្តាហ៍ គឺមានន័យថាវេបសាយនេះមិនអាចប្រើប្រាស់បានទេក្នុងពេលនោះ។

ប្រភពព័ត៌មានទី១ពីហ្វេសប៊ុកក្នុងចំណោមប្រភពពីរបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “យើងជឿជាក់ថាសកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីដាក់សម្ពាធយ៉ាងខ្លាំងដល់ពួកយើង ដើម្បីបង្កើនការអនុលោមតាមបទបញ្ជាដកចេញស្របច្បាប់ (legal takedown) នៅពេលនិយាយអំពីខ្លឹមសារដែលអ្នកប្រើប្រាស់នៅវៀតណាមមើលឃើញ”។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែល ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ថា ខ្លួនបានអនុវត្តដោយស្ទាក់ស្ទើរនូវសំណើរបស់រដ្ឋាភិបាលក្នុងការ “រឹតត្បិតសិទ្ធិចូលមើលមាតិកា ដែលវាត្រូវបានគេចាត់ទុកថាខុសច្បាប់”។

ក្រសួងការបរទេសវៀតណាម ដែលជាអ្នកទទួលសំណើរបស់អ្នកកាសែតបរទេស ដើម្បីសុំការអត្ថាធិប្បាយពីរដ្ឋាភិបាល មិនបានឆ្លើយតបទៅនឹងការស្នើសុំរបស់រ៉យទ័រនោះទេ។ ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ Viettel និងក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម (VNPT) ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។

អត្ថាធិប្បាយបន្ថែមទៅលើរបាយការណ៍រ៉យទ័រ ក្រុមសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យហ្វេសប៊ុកធ្វើការផ្លាស់ប្តូរសេចក្តីសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ការអនុវត្តន៍របស់ហ្វេសប៊ុកទៅតាមការទាមទារទាំងនេះ គឺជាគំរូដ៏គ្រោះថ្នាក់មួយ។ រដ្ឋាភិបាលនៅជុំវិញពិភពលោកនឹងមើលឃើញថា នេះគឺជាការអញ្ជើញដោយបើកចំហ ដើម្បីចុះឈ្មោះហ្វេសប៊ុកទៅក្នុងសេវាកម្មនៃរដ្ឋដែលមានការត្រួតពិនិត្យ ​(state censorship)” ។ ហ្វេសប៊ុកបានប្រឈមនឹងសម្ពាធក្នុងការបិទមាតិកាប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

នៅប្រទេសវៀតណាម ទោះបីមានការផ្លាស់ប្តូរកំណែទម្រង់សេដ្ឋកិច្ច និងបង្កើនការបើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅតែរក្សាការត្រួតពិនិត្យយ៉ាងតឹងរឹង លើប្រព័ន្ធផ្សព្វផ្សាយ ដោយជាប់ចំណាត់ថ្នាក់ទី១៧៥ ក្នុងចំណោម១៨០ ប្រទេសស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក។

ទីផ្សារដ៏ធំ

ចាប់តាំងពីឆ្នាំ ២០១៦ ប្រទេសវៀតណាមបានក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារធំបំផុតរបស់ហ្វេសប៊ុកនៅអាស៊ី។

យោងតាមលោក Ants ដែលជាអ្នកស្រាវជ្រាវទីផ្សារមានមូលដ្ឋាននៅប្រទេសវៀតណាម បានឱ្យដឹងថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មឌីជីថលនៅប្រទេសវៀតណាមមានចំនួនប្រហែល ៥៥០លានដុល្លារ ក្នុងឆ្នាំ២០១៨ ដែល ៧០% នៃប្រាក់ចំណេញបានទៅក្រុមហ៊ុនយក្សប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក Facebook និង Google ។

ប្រភពបាននិយាយថា ការបិទម៉ាស៊ីនមេបានចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយបានបន្តរហូតដល់ដើមខែមេសា ស្របពេលដែលការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគឆ្លងវីរុសប្រលោមលោកកំពុងកើនឡើង។ ជាមួយនឹងការប្រើប្រាស់ហ្វេសប៊ុករីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម អ្នកប្រើប្រាស់ចាប់ផ្តើមកត់សំគាល់ថា ការចូលប្រើយឺតចំពោះហ្វេសប៊ុក ក៏ដូចជាកម្មវិធីជជែក (Messenger) និងកម្មវិធី Instagram ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅពេលនោះ បានស្តីបន្ទោសការធ្លាក់ចុះនៃការថែរក្សាបណ្តាញខ្សែកាបក្រោមសមុទ្រហើយក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ បានសុំទោសចំពោះការចូលប្រើហ្វេសប៊ុកដែលមិនមានស្ថេរភាព។

VNPT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “VNPT និងដៃគូកំពុងធ្វើការយ៉ាងសកម្មដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហានេះ” ។ ប្រភពដដែលបានបន្តថា ប៉ុន្តែនៅពីក្រោយឆាកដោយសារហ្វេសប៊ុកព្យាយាមរក្សាសេវាកម្មរបស់ខ្លួន វាកំពុងជជែកជាមួយរដ្ឋាភិបាល។ ប្រភពមួយបាននិយាយថា “នៅពេលដែល ក្រុមហ៊ុនហ្វេសប៊ុកប្តេជ្ញារឹតត្បិតមាតិកាបន្ថែមទៀតមក ម៉ាស៊ីនមេរបស់ខ្លួនត្រូវបានដំណើរការឡើងវិញ។”

ចំណែកឯប្រភពព័ត៌មានទី២ បានប្រៀបធៀបការធ្លាក់ចុះចរាចរណ៍នៅវៀតណាម ជាមួយនឹងការកើនឡើងនៅកន្លែងផ្សេងទៀត ខណៈប្រទេសរាប់សិបបានដាក់កម្រិតលើចលនា (movement restriction) ដែលជំរុញឱ្យមិត្តភក្តិនិងក្រុមគ្រួសារបែកគ្នា រួចងាកមកប្រើហ្វេសប៊ុក។

ពួកគេបាននិយាយថា “ទូរគមនាគមន៍វៀតណាមមានលក្ខណៈប្លែកក្នុងការរឹតត្បិតការចូលប្រើនៅពេលដែលមនុស្សត្រូវការសេវាកម្មដូចជាហ្វេសប៊ុក។ វាផ្ទុយស្រឡះពីកន្លែងផ្សេងទៀតនៅលើពិភពលោក” ។ “អរគុណណាស់ដែលឥឡូវត្រូវបានដោះស្រាយ” ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version