GeneralRegulationRegulations UpdateSecurity News
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការតាមដានការការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភារៈកិច្ចដូចតទៅ៖
- តាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតតាមបណ្តាញទំនាក់ទំនងសង្គម
- ធ្វើការឆ្លើយតបជូនសាធារណជនឱ្យបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់ រាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម
- សហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមគ្រប់មធ្យោបាយ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គភាព ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដើម្បីធ្វើការរាំងខ្ទប់ (block) គេហទំព័រ គណនី ឬទំព័រ (page) ទាំងឡាយដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងចាត់វិធានការតាមផ្លូវច្បាប់
- ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអំពីស្ថានភាពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងស្នើសុំគោលការណ៍ដើម្បីអនុវត្ត និងចាត់វិធានការតាមនីតិវិធីច្បាប់។
គណៈកម្មការនេះមានអនុគណៈកម្មការចំណុះចំនួន ២ គឺ
- អនុគណៈកម្មការតាមដានមាតិការផ្សាយ និងកំណត់អត្តសញ្ញាណ
- អនុគណៈកម្មការទំនាក់ទំនង និងចាត់វិធានការ
ខាងក្រោមគឺជាសេចក្តីលំអិតនៃឯកសារ៖




សម្រាប់ឯកសារជា PDF សូមទាញយកនៅទីនេះ
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac