ISAC Cambodia (InfoSec)
GeneralSecurity News

មុខងារថ្មីរបស់ WhatsApp – លុបសារដោយស្វ័យប្រវត្តិ

ឆាប់ៗនេះ កម្មវិធី WhatsApp បានបង្កើតមុខងារក្នុងការកំណត់នូវការលុបបំបាត់សារសន្ទនា (Disappearing Messages) ជាមួយដៃគូរសន្ទនារបស់អ្នក ក្នុងគោលបំណងដើម្បីលុបនូវព័ត៌មានឌីជីថលនានាដែលអ្នកមានក្នុងកម្មវិធី WhatsApp។

WhatsApp disappearing messages

នៅ​ពេល​អ្នក​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី WhatsApp អ្នក​នឹង​ទទួល​បាន​ការ​កំណត់​ក្នុង​ការ​លុប​ចោល​នូវ​ព័ត៌មាន​ឌីជីថល​ទាំង​នេះ។ ព័ត៌​មាន​ឌីជីថល​ទាំង​នោះ​មាន​ដូចជា កិច្ច​សន្ទនា​ជា​អក្សរ រូបភាព សំឡេង និង​វីឌីអូ​ជាដើម។ អ្នក​ក៏​អាច​កំណត់ Disappearing Messages រវាង​កិច្ច​សន្ទនា​មួយ​ទល់​នឹង​មួយ ឬ​កិច្ច​សន្ទនា​ជា​ក្រុម​ផង​ដែរ។ការ​លុប​ចោល​ព័ត៌​មាន​ឌីជីថល​ទាំង​នេះ​នឹង​ប្រព្រឹត្តទៅ ៧ថ្ងៃ​ក្រោយ​អ្នក​បាន​ផ្ញើសារ​ទាំង​នោះ។

ការ​កំណត់​នេះ​មាន​ភាព​ខុស​គ្នា​ពី កម្មវិធី Signal បន្តិច​ត្រង់​ថា កម្មវិធី Signal ផ្តល់​លទ្ធភាព​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​ពេល​វេលា​(ផ្តល់​ច្រើន​ជម្រើស) ក្នុង​ការ​លុប​ព័ត៌​មាន​ឌីជីថល​ទាំង​នោះ ស្រប​ពេល​ការ​លុប​ព័ត៌​មាន​ឌីជីថល ក្នុង​កម្មវិធី WhatsApp ត្រូវ​បាន​កំណត់​ដោយ​ក្រុម​ហ៊ុន​ផ្ទាល់​គឺ ៧​ថ្ងៃ​ក្រោយ​ការ​ផ្ញើ​សារ។

អ្នក​អាច​បើក​ការ​កំណត់​ការ​លុប​កិច្ច​សន្ទនា (Disappearing Messages) នៅ​ក្នុង WhatsApp បាន ដោយ​គ្រាន់​តែ​អ្នក​ចុច​នៅ​លើ Chat Name នៅ​ខាង​លើ​នៃ​អេក្រង់ រួច​អូស​ចុះ​ក្រោម អ្នក​នឹង​ឃើញ​ពាក្យ “disappearing message” រួច​បន្ទាប់​មក turn it on។ ការ​ធ្វើ​ដូច​នេះ​វា​មិន​បាន​លុប​ចោល​នូវ​កិច្ច​សន្ទនា​ចាស់ៗ​របស់​អ្នក​ឡើយ។ ដូចគ្នា​នឹង​ជម្រើស​ក្នុង​ការ​លុប​កិច្ច​សន្ទនា (Disappearing Messages) នៃ​កម្មវិធី​ផ្សេង​ទៀត​ក៏​ដោយ អ្នក​ប្រើ​ប្រាស់​ត្រូវ​ទុក​ចិត្ត​ដៃ​គូ​កិច្ច​សន្ទនា​របស់​អ្នក។ ព្រោះ​ថា​គ្មាន​អ្វី​ដែល​រា​រាំង​ភាគី​ម្ខាង​ទៀត​ក្នុង​ការ Screenshot ឬ Forward សារ​នោះ​ទៅ​អ្នក​ដទៃ​បាន​ឡើយ។

ប្រភពៈDigitalHub101

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button