ការបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយនៅលើផែនទី Google Maps ជាមួយនឹងស្មាតហ្វូនចំនួន ៩៩ គ្រឿង

វិចិត្រកជនជាតិអាល្លឺម៉ង់ម្នាក់បង្ហាញអំពីរបៀបមួយដែលអាចបង្កើតនូវការស្ទះចរាចរណ៍ដ៏ពិតប្រាកដមួយនៅក្នុងផែនទីរបស់កម្មវិធី Google Maps តាមរយៈការដើរនៅជុំវិញផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងជាមួយនឹងស្មាតហ្វូនចំនួន 99 គ្រឿងនោះ។

ផែនទី Google Maps នេះប្រើប្រាស់នូវប្រព័ន្ធជីភីអេស (GPS) និងទិន្នន័យទីតាំងចេញពីស្មាតហ្វូនជាច្រើន ដែលត្រូវបានកំណត់ប្រសិនបើវាមានការស្ទះចរាចរណ៍នៅលើផ្លូវជាក់លាក់ណាមួយនោះ។ កម្មវិធីនេះនឹងធ្វើការផ្លាស់ប្តូរទិសដៅរបស់អ្នកប្រើប្រាស់ជាច្រើនទៅកាន់ផ្លូវផ្សេងច្រើនទៀតដែលមានចរាចរណ៍តិចជាងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នោះ។

ការប្រើប្រាស់នូវរទេះរុញមួយដែលមានស្មាតហ្វូនកំពុងតែដំណើរការនូវកម្មវិធីផែនទី Google Maps ចំនួន ៩៩ គ្រឿង វិចិត្រករលោក Simon Weckert បង្ហាញអំពីរបៀបដែលគាត់អាចបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយមួយនៅលើកម្មវិធីផែនទី Google Maps ដោយវិធីសាមញ្ញបំផុតនោះគឺការដើរនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងនេះ។

នៅពេលដែលគាត់កំពុងតែដើរនោះ ជាជាងការបើកបរ កម្មវិធី Google Maps យល់ថាវាគឺជាការស្ទះចរាចរណ៍ដោយសារតែវាមានចំនួននៃឧបករណ៍ជាច្រើនដែលកំពុងតែធ្វើដំណើរនៅក្នុងល្បឿនដ៏យឺតដូចគ្នាបែបនេះ។

មនុស្សជាច្រើនប្រហែលជាពឹងផ្អែកទៅលើកម្មវិធីផែនទី Waze និង Google Maps សម្រាប់ការបង្ហាញនូវទិសដៅសម្រាប់ការបើកបរ ហើយការហេគមួយនេះគឺជាការបង្ហាញអំពីរបៀបដែលទិន្នន័យនេះត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផែនទីជាច្រើននេះដែលអាចរៀបចំឡើងសម្រាប់បង្ខំអោយអ្នកបើកបរជាច្រើនទៀតដែលប្រើប្រាស់កម្មវិធីនេះគួរតែបើកបរទៅកាន់ផ្លូវធ្វើដំណើរផ្សេងនោះ។

លោក Weckert អះអាងនៅលើគេហទំព័ររបស់គាត់ថា “ស្មាតហ្វូនមួយទឹកចំនួន ៩៩ គ្រឿងត្រូវបានដាក់នៅក្នុងរទេះរុញមួយដើម្បីបង្កើតនូវការស្ទះចរាចរណ៍ដ៏ពិតប្រាកដមួយនៅក្នុងកម្មវិធីផែនទី Google Maps ។ តាមរយៈសកម្មភាពមួយនេះ វាពិតជាអាចទៅរួចក្នុងការកែប្រែពីផ្លូវពណ៌បៃតងទៅជាពណ៌ក្រហមបានដែលមានការប៉ះពាល់ដល់ការធ្វើដំណើររបស់ពិភពលោកទាំងមូលតាមរយៈប្រព័ន្ធ Navigation នៅលើរថយន្តជាច្រើនដែលបើកបរនៅលើផ្លូវផ្សេងទៀតដើម្បីបញ្ចៀសផ្លូវផ្សេងកុំអោយមានការកកស្ទះចរាចរណ៍នោះ។”

នេះក៏អាចបណ្តាលអោយមានបញ្ហាសន្តិសុខផងដែរ ខណៈពេលដែលជនឧក្រិដ្ឋអាចនឹងប្រើប្រាស់នូវទិន្នន័យនេះសម្រាប់ធ្វើការបង្វែរចរាចណ៍របស់អ្នកបើកបរទៅកាន់ផ្លូវផ្សេងទៀត ជាជាងផ្លូវដែលត្រូវបានកំណត់ដោយទិន្នន័យត្រឹមត្រូវ៕

Exit mobile version