កម្មវិធីកំចាត់មេរោគក្លែងក្លាយចំនួន ៣៥ មាននៅក្នុង Google Playstore

តើអ្នកនឹងធ្វើការតំឡើងកម្មវិធីកំចាត់មេរោគ (Antivirus) ដែលបានចាប់ខ្លួនឯងថាជាកម្មវិធីមានហានិភ័យនោះទេ?

យោងទៅតាមការប្រៀបធៀបនៃកម្មវិធីកំចាត់និងទប់ស្កាត់មេរោគ (AV-Comparatives) គឺបង្ហាញនូវភាពខុសគ្នាមួយចំនួននៃកម្រិតនៃការការពារដែលផ្តល់ដោយកម្មវិធីសន្តិសុខនៅលើឧករណ៍ចល័ត​ (mobile security solutions)។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីដែលអន់បំផុតក៏នៅតែល្អជាងកម្មវិធីមួយចំនួនដូចខាងក្រោម ដែលបានតាំងខ្លួនជាកម្មវិធីសន្តិសុខ​ (ទប់ស្កាត់និងកំចាត់មេរោគ) ក្នុងគោលបំណងដើម្បីបង្ហាញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម។ មានកម្មវិធីចំនួន ៣៥ ត្រូវបានរកឃើញនាពេលថ្មីៗនៅក្នុង​ Google Play Store។

កម្មវិធីទាំងនោះបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ហើយបើតាមស្ថិតិបានបង្ហាញថា យ៉ាងហោចណាស់ក៏មានអ្នកទាញយករួចតំឡើងនៅក្នុងឧបករណ៍ចល័តចំនួនច្រើនជាង ៦លានដង (រួមគ្នាទាំងអស់) ផងដែរ។ ក៏ប៉ុន្តែក៏មិនមានន័យថាសុទ្ធតែជាការទាញយកតំឡើងពិតប្រាកដនោះដែរ វាអាចជាការទាញយកក្លែងក្លាយដោយ bots​ ដែលបន្ទាប់មកធ្វើការបង្ហោះនូវការ review ល្អៗ ដើម្បីធ្វើការបង្កើននូវការវាយតំលៃអំពី apps ទាំងនោះ។

កម្មវិធីទាំង ៣៥ ខាងក្រោមនេះត្រូវបានលប់ចេញពីក្នុង Google Store បាត់ទៅហើយដើម្បីកាត់បន្ថយហានិភ័យដល់ជនរងគ្រោះបន្តទៀត។

តាមការវិភាគពីក្រុមហ៊ុន​ ESET បានបង្ហាញថា ក្រៅតែពីការបង្ហាញនូវផ្ទាំងផ្សាយពាណិជ្ជកម្មដល់ជនរងគ្រោះ កម្មវិធីទាំងនោះក៏មានផលអាក្រក់ផងដែរ។ នៅក្នុងការធ្វើត្រាប់តាមកម្មវិធីសន្តិសុខផ្សេងៗ កម្មវីធីទាំងនោះធ្វើការឃ្លាំមើលទៅលើមេរោគផ្សេងៗដោយផ្នែកទៅលើកូដមួយចំនួនដែលខ្លួនបានសរសេរដោយផ្ទាល់នៅក្នុងកម្មវិធី​ (hard code) ហើយជាទូទៅគឺចាប់នូវកម្មវិធីត្រឹមត្រូវថាជាកម្មវិធីដែលមានមេរោគ។

ទន្ទឺមនឹងនេះផងដែរក៏មានកម្មវិធីមួយចំនួនត្រូវការបង់ប្រាក់ដើម្បីធ្វើការដំណើរការមុខងារបន្ថែមផងដែរ​ (Premium) ដូចរូបខាងក្រោម ។

សូមអ្នកប្រើប្រាស់ស្មាតហ្វូន ឬឧបករណ៍ចល័តត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

ប្រភព៖

https://www.welivesecurity.com/2018/04/05/google-play-ad-slingers/

Exit mobile version