Fake Android games inside Google Play Store

តើក្រុមហ៊ិន ⁣Google បានធ្វើការងាររបស់ខ្លួនបានល្អឬទេ ក្នុងការត្រួតពិនិត្យទៅរាល់កម្មវិធី (apps)  ទាំងឡាយដែលមាននៅក Android app store របស់ខ្លួន?

មើលទៅដូចជាមិននោះទេ ដោយការសនិ្នដ្ឋានមកពីចំនួនកម្មវីធីមិនល្អ ដែលកំពុងតែបន្តមានវត្តមាននៅក្នុង Google Play ដើម្បីបន្លំឈ្មោះ និងកិត្តិយសនៃកម្មវិធីស្របច្បាប់ ក្នុងគោលបំណង រកលុយ។

ជាឧទាហរណ៍ ចូរមើលកម្មវិធី ដែលសរសរដោយអ្នកអភិវឌ្ឍន៍ឈ្មោះថា “abbaradon”។

មាននូវកម្មវិធីល្បីៗមួយចំនួនបានបង្ហាញ ដោយអ្នកអភិវឌ្ឍន៍នេះ ដោយរួមមានទាំង Plant vs. Zombies និង PES2012 (Pro Evolution Soccer) ផងដែរ។

កម្មវិធីពិតប្រាកដរបស់ Plant vs Zombies ត្រូវបានអភិវឌ្ឍន៍ដោយ Electronic Arts ហើយត្រូវបង់ប្រាក់តិចតួច និងមានចំនួនអ្នកប្រើប្រាស់ច្រើន។ ចំណែកឯ កម្មវិធីក្លែងក្លាយ គឺ Free មិនមានបង់ប្រាក់ទេ ហើយមិនមែនជាកម្មវីធីពិតដែរ វាគ្រាន់តែជាកម្មវិធីតំរៀបរូប (Jigsaw-puzzle) តែប៉ុណ្ណោះ។

តើមានបញ្ហាអ្វីខ្លះ បើសិនជាយើងដំណើរការកម្មវិធិក្លែងក្លាយទាំងនោះ?

នៅក្នុងរូបខាងក្រោមនេះ អ្នកនឹងឃើញនូវអ្វីដែលអ្នកដំណើរការ កម្មវិធីក្លែងក្លាយ PES2012។

 

កម្មវិធីនេះបានឲ្យដឹងថា គឺវាគាំទ្រឲ្យមានកាផ្សាយពាណិជ្ជកម្ម ដែលអាចបង្ហាញនៅក្នុងកម្មវិធី និងនៅក្នុងតំបន់ notification នៃទូរស័ព្ទ Adndroid។

បន្ថែមជាមួយគ្នានេះផងដែរ កម្មវិធីនេះនឹងប្រមូលព័ត៌មានអំពីអ្នក រួមមានដូចជា e-mail, phone number ហើយបើសិនជាអ្នកចុចលើផ្ទាំងផ្សាយពាណិជ្ជកម្មណាមួយ នោះព័ត៌មាន ទាំងអស់នេះ នឹងបញ្ជូនទៅកាន់អ្នកទីបី។ កម្មវិធីនេះ នឹងធ្វើការផ្លាស់ប្តូរ browser’s home page, ដាក់ bookmark, និងបន្ថែម icons ទៅកាន់ home screen។ ទាំងអស់នេះ គឺត្រូវបានរៀបចំឡើង ដើម្បីរកប្រាក់ចំណូល។

បន្ថែមជាមួយគ្នានេះដែរ search icons មួយចំនួនត្រូវបានបន្ថែមនៅក្នុង home screen ។

ពេលចុចលើ icon វានឹងនាំយើងទៅកាន់ search engine ដូចជា  Moberium ។

មេរោគដែលមាននៅក្នុងប្រព៏ន្ធ android គឺជាបញ្ហាដែលកំពុងតែរីករាលដាលទទៅមុខ ។ ចូរអ្នកមានការប្រុងប្រយ័ត្នខ្ពស់!

Exit mobile version