ISAC Cambodia (InfoSec)
GeneralSecurity News

Facebook បាននិយាយថាចោរហេគឃ័របានលួចព័ត៌មានលំអិតពីអ្នកប្រើប្រាស់ចំនួន ២៩លាននាក់

បានព័ត៌មានពីវេបសាយ Channel New Asias បានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក (កាលពីថ្ងៃសុក្រ) និយាយថាចោរហេគឃ័រដែលបានលួចយកព័ត៌មានលំអិតរបស់អ្នកប្រើប្រាស់ប្រមាណជា៣០លាននាក់កាលពីខែមុន បានលួចយកទិន្នន័យលំអិត (name & contact details) អស់ ២៩លាននាក់។

ហ្វេសប៊ុកមិនបានរកឃើញការលួចយកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ឬទិន្នន័យហិរញ្ញវត្ថុ ហើយក៏មិនទាន់ឃើញមានការប្រើប្រាស់គណនីហ្វេសប៊ុកដែលលួច​បាននោះអាក់សេសទៅលើវេបសាយដទៃទៀតឡើយ។

កាលលួចយកទិន្នន័យលំអិតទាំងនោះ អាចធ្វើឲ្យមានការបន្លំជាក្រុមហ៊ុន Facebook ឬជាមិត្តភ័ក្រ្តរបស់អ្នក ។ល។ បន្ទាប់មកពួកគេអាចធ្វើការរៀបចំនូវ អ៊ីម៉ែលបន្លំមួយដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការផ្តល់នូវព័ត៌មាន Login ឬក៏ចុចទៅលើឯកសារ attachment ដែលអាចឆ្លងមេរោគចូលទៅក្នុងកុំព្យូទ័រ។​

ចំនុចខ្សោយថ្មីបំផុតរបស់ហ្វេសប៊ុកមានតាំងពីខែកក្កដា ២០១៧ មកម្លេះ ប៉ុន្តែក្រុមហ៊ុនទើបតែកំណត់បានដំបូងបំផុតនៅពាក់កណ្តាលខែកញ្ញា ២០១៨ នៅពេលដែលមានការកើនឡើងនូវការប្រើប្រាស់មុខងារ​ “View As” ។ វាត្រូវបានកំណត់ជាការវាយប្រហារនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា “ក្នុងរយៈពេល២ថ្ងៃ យើងបានបិទនូវចំនុចខ្សោយនោះ ហើយបញ្ឈប់ការវាយប្រហារ ហើយស្រោចស្រង់សន្តិសុខគណនីរបស់អ្នកប្រើប្រាស់ឡើងវិញ។”

ភាគហ៊ុនហ្វេសប៊ុកបានធ្លាក់ចុះ ២.៦ភាគរយបន្ទាប់ពីការវាយប្រហារត្រូវបានប្រកាសកាលពីខែមុន និងបន្តធ្លាក់ចុះ ១ភាគរយទៀតនៅពេលដែលមានការអាប់ដេតព័ត៌មានកាលពីថ្ងៃសុក្រ៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button