ធនាគារ Ecuador ត្រូវបានហេគ បាត់ប្រាក់ចំនួន ១២លានដុល្លា

ធនាគារកណ្តាលបង់ក្លាេដស មិនមែនគឺជាធនាគារតែមួយប៉ុណ្ណោះទេដែលបានក្លាយជាជនរងគ្រោះដោយសារការលួចប្រាក់តាមប្រព័ន្ធអិុនធឺណិត។ វាគ្រាន់តែជាផ្នែកមួយនៃការរីករាលដាលលើការវាយប្រហារទៅលើប្រព័ន្ធធនាគារសកលលោក និងវិស័យហិរញ្ញវត្ថុដោយហេគឃ័រ ដែលបានដាក់គោលដៅទៅលើឆ្អឹងខ្នងនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានស្គាល់ថា SWIFT ។

ករណីទីបីពាក់ព័ន្ធនឹង ​SWIFT បានបញ្ចេញឲ្យដឹង ដែលឧក្រិដ្ឋជនបានលួចទឹកប្រាក់ប្រមាណជា ១២លានដុល្លាពីធនាគារ ​Ecuadorian ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើនទៅនឹងការវាយប្រហារទៅលើធនាគារកណ្តាលបង់ក្លាដេស ដែលអស់ទឹកប្រាក់ប្រមាណជា ៨១លានដុល្លា

ការវាយប្រហារទៅលើ Banco del Austro (BDA) នៅក្នុងប្រទេស Ecuador បានកើតឡើងក្នុងខែមករា ឆ្នាំ២០១៥ ហើយដែលត្រូវបានបញ្ចេញឲ្យដឹងតាមរយៈបណ្តឹងមួយដែលបានប្តឹងដោយ BDA ប្រឆាំងនឹង Wells Fargo (ធនាគារដែលមានមូលដ្ឋាននៅ ​San Francisco នាថ្ងៃទី២៨ ខែមករា) នេះបើតាមការរាយការណ៍ពី Reuters ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលឧក្រិដ្ឋជនវាយប្រហារទៅលើធនាគារ៖
– ប្រើប្រាស់មេរោគដើម្បីបញ្ជៀសប្រព័ន្ធសន្តិសុខរបស់ធនាគារ
– ចូលអាក់សេសទៅកាន់បណ្តាញ SWIFT messaging network
– បញ្ជូននូវសារក្លែងបន្លំតាមរយៈ ​SWIFT ដើម្បីចាប់ផ្តើមបញ្ជូនសាច់ប្រាក់ចេញពីគណនីនៅធនាគារដែលមានទំហំធំ

ក្នុងរង្វង់ពេល ១០ថ្ងៃ ហេគឃ័របានប្រើប្រាស់នូវ ​SWIFT credentials របស់បុគ្គលិកធនាគារដើម្បីកែប្រែទៅលើប្រតិបត្តិការសាច់ប្រាក់លំអិតយ៉ាង ហោចណាស់ចំនួន ១២ ដែលមានទំហំទឹកប្រាក់ច្រើនជាង ១២លានដុល្លា ហើយដែលត្រូវបានបញ្ជូនទៅកាន់គណនីនៅក្នុង Hong Kong, Dubai, New York និង Los Angeles ។

នៅក្នុងបណ្តឹងនោះ BDA បានចោទប្រកាន់ Wells Fargo អោយទទួលខុសត្រូវ ដោយមិនបានធ្វើការចាប់ឃាត់ទុកនូវប្រតិបត្តិការមិនត្រឹមត្រូវ (fraudulent transactions) ហើយបានទាមទារឲ្យ Wells Fargo សងនូវទំហំសាច់ប្រាក់ទាំងអស់ដែលបានលួចពីធនាគារ ។ បណ្តឹងនៅ តុលាការសហព័ន្ធទីក្រុងយូយ៉កបានរៀបរាប់ថា ការវាយប្រហារមួយចំនួនអាចត្រូវបានការពារបើសិនជាធនគារធ្វើការចែករំលែកព័ត៌មានលំអិតអំពីការវាយប្រហារ ជាមួយនឹងអង្គការ ​SWIFT ។

បើតាមរបាយការណ៍តុលាការបានឲ្យដឹងផងដែរថា Wells Fargo ក៏បានធ្វើការចោទប្រកាន់ និងស្តីបន្ទោសទៅលើធនាគារ BDA វិញ ដោយថាខ្លួនធ្វើត្រឹមត្រូវទៅតាមបញ្ជាតាមខ្សែរ (wire instructions) ដែលខ្លួនទទួលតាមរយៈសារ SWIFT មានសិទ្ធិត្រឹមត្រូវ (SWIFT authenticated messages) ។ នោះគឺបណ្តាលមកពី គោលនយោបាយសន្តិសុខព័ត៌មាន និងនីតិវិធីរបស់ធនាគារ BDA តែម្តង ។

យោងទៅតាមរបាយការណ៍ ការលួចនេះគឺស្ថិតនៅជាការសំងាត់អស់រយៈពេលជាយូរមកហើយ ទើបតែត្រូវបានបញ្ចេញនៅពេលដែរ BDA បានធ្វើការសំេរចចិត្តធ្វើការប្តឹងធនាគារ Wells Fargo ក្នុងការឯកភាពទៅលើការបញ្ជូនប្រាក់មិនត្រឹមត្រូវ ។

SWIFT មិនមានយោបល់អ្វីឡើយទៅលើករណីនេះ ដោយហេតុតែធនាគារទាំងពីរ (BDA និង Wells Fargo មិនបានធ្វើការចែករំលែកព័ត៌មាន អំពីការវាយប្រហារនេះ) ៕

ប្រភព៖ CNN Money / ប្រែសម្រួលដោយ៖ SecuDemy.com

Exit mobile version