GeneralKnowledgeSecurity NewsSecurity Tips

ប្រយ័ត្នល្បិចឆបោកប្រាក់ទិញទំនិញលើបណ្តាញទំនាក់ទំនងសង្គម!

ISAC Cambodia (InfoSec)

នាយកដ្ឋានព័ត៌មានវិទ្យា៖ មួយរយៈចុងក្រោយនេះ ការលក់ផលិតផល និងទិញទំនិញអនឡាញ កំពុងពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួនបានឈ្លៀតឱកាសនេះ​ ធ្វើការឆបោកជនរងគ្រោះជាមួយនឹងល្បិចកលថ្មីៗជាបន្តបន្ទាប់។

ថ្ងៃនេះក្រុមការងារសូមលើយកនូវល្បិចកលឆបោកប្រាក់ ដោយការលក់ទំនិញអនឡាញ​ ប្រើប្រាស់បច្ចេកទេសដូចខាងក្រោម៖

១) ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក ឬបង្ហោះក្នុងគេហទំព័រទិញលក់

២) ធ្វើការផ្សព្វផ្សាយផលិតផល តួយ៉ាងប្រើប្រាស់ Facebook Ads ជាមួយនឹងអត្ថបទ ឬវីដេអូទាក់ទាញ លើផលិតផលរបស់ខ្លួន (ឧទាហរណ៍៖ គុណភាពខ្ពស់ តម្លៃថោក ពុំមានលក់ក្នុងទីផ្សារ។ល។)

៣) ពុំបានផ្តល់នូវលេខទូរស័ព្ទទំនាក់ទំនង ពោលគឺអាចទាក់ទងតាមរយៈសារបណ្តាញសង្គមតែប៉ុណ្ណោះ

៤) ណែនាំអតិថិជនធ្វើការទូរទាត់ប្រាក់មុននឹងទទួលទំនិញ ដែលធាតុពិតពុំមានការបញ្ជូនទំនិញបន្ទាប់ពីជនខិលខូចទទួលបានប្រាក់ពីជនរងគ្រោះ។

ទាក់ទងនឹងការឆបោកខាងលើ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការបង្ក្រាបជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែមានជនខិលខូចមួយចំនួនបានបន្តប្រព្រឹត្តិអំពើល្មើសនេះជាបន្តបន្ទាប់។

ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន​ ពោលមិនត្រូវធ្វើការទូរទាត់ប្រាក់មុនពេលទទួលបានទំនិញ ពិសេសការទូរទាត់ប្រាក់ជាមួយការទិញផលិតផលអនឡាញពីអ្នកលក់ដែលអ្នកពុំបានស្គាល់ ឬពុំអាចទុកចិត្តបាន៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button