Dropbox reveals government requests for user information

Dropbox បញ្ចេញព័ត៌មានអំពីសំណើរបស់រដ្ឋាភិបាលទាក់ទងទៅនឹងព័ត៌មានរបស់អ្នកប្រើប្រាស់

“Dropbox ទទួលសំណើចំនួន ២៦៨ សម្រាប់ព័ត៌មានអ្នកប្រើប្រាស់ពីភ្នាក់ងារមានសមត្ថកិច្ច នៅក្នុងឆមាសទី១ ឆ្នាំ២០១៤” នេះបើតាមអ្វីដែលក្រុមហ៊ុន បានបញ្ចេញនៅក្នុងរបាយការណ៍របស់ខ្លួន (transparency report)។

ក្រុមហ៊ុនក៍បានបញ្ចេញដែរថា ខ្លួនបានទទួលនូវសំណើចំនួន ៣៧ សម្រាប់ព័ត៌មានពីខាងក្រៅសហរដ្ឋអាមេរិក ហើយបានពន្យល់ថា “ក្នុងពេលនេះ យើងទាមទារ ឲ្យរដ្ឋាភិបាលខាងក្រៅអាមេរិកទាំងអស់ ធ្វើតាមដំណាក់កាល Mutual Legal Assistance Treaty ដើម្បីឲ្យតុលាការអាមេរិក ចេញនូវ លិខិតចាំបាច់ផ្សេងៗមកកាន់ក្រុមហ៊ុន Dropbox” ។

ក្នុងកំឡុងឆ្នាំ ២០១៣ ក្រុមហ៊ុន Dropbox ទទួលបាននូវ ៩០ សំណើ ពីរដ្ឋាភិបាលខាងក្រៅសហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ក៏បានបង្ហាញនូវតួលេខ នៃសំណើទាក់ទងទៅនឹងសន្តិសុខជាតិ ដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលអាមេរិក។

ក្រុមហ៊ុន Dropbox ក៍បានបញ្ជក់នូវការតាំងចិត្តរបស់ខ្លួនក្នុងការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ សម្រាប់នូវរាល់សំណើពីរដ្ឋាភិបាលសម្រាប់ទិន្នន័យរបស់ពួកគេ។ “រដ្ឋាភិបាលតែងតែប្រាប់យើងមិនឲ្យជូនដំណឹងទៅអ្នកប្រើប្រាស់ សម្រាប់រាល់សំណើសម្រាប់ទិន្នន័យរបស់ខ្លួន”។ បើសិនជាយើងទទួលបាន នូវសំណើមិនត្រឹមត្រូវ យើងនឹងប្រាប់ទៅដឹងភ្នាក់ងារដាក់សំណើនូវគោលនយោបាយរបស់យើង (our policy) ហើយជូនដំណឹងដល់អ្នកប្រើប្រាស់ អំពីសំណើនោះ លុះត្រាតែភ្នាក់ងារស្នើសុំផ្តល់នូវដីការតុលាកាត្រឹមត្រូវ (ឬឯកសារដែលមានតម្លៃស្មើ)។

របាយការណ៍ transparency report គឺមានរយៈពេល ៣ឆ្នាំមកហើយ ប៉ុន្តែវាមិនបានការពារការវាយប្រហារពីសកម្មជន ដូចជា លោក Edward Snowden ឡើយ ដែលបានហៅក្រុមហ៊ុន ​Dropbox ថា “Hostile to Privacy”។ លោកបានប្រាប់ទៅដល់ Guardian ក្នុងខែកក្កដា ឆ្នាំ ២០១៤ ថា “Dropbox គឺជាដៃគូជាមួយនឹងគម្រោង PRISM”។

ព័ត៌មានបន្ថែម៖

http://www.theguardian.com/technology/2014/sep/15/dropbox-government-requests-information-transparency-report?CMP=twt_gu

Exit mobile version