DropBox Phishing Emails

អ្នកវាយប្រហារ និងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិតកំពុងតែព្យាយាមធ្វើការទាញយកនូវការតភ្ជាប់ទៅកាន់គណនី DropBox ណាមួយ ឬ random ដោយធ្វើកាបញ្ជូននូវ DropBox Phishing Emails ទៅកាន់អាសយដ្ឋានអីុម៉ែលរាប់ពាន់ ដែលគេយកបានតាមរយៈទីផ្សារងងឹត (black-market)។ អ៊ីម៉ែលបោកបញ្ជោតនៃ DropBox ដែលអៈអាងថា មាននូវឯកសារមួយដែលត្រូវបានចែករំលែកដោយបុគ្គលម្នាក់ ដែលអ្នកអាចស្គាល់ ឬមិនស្គាល់។

DropBox Phishing Emails
តំណរភ្ជាប់ត្រូវបានបង្ហាញទៅជារូបរាងប៉ូតុង ដែលអាចឲ្យអ្នកប្រើប្រាស់ មិនបានចាប់អារម្មណ៍ ហើយចុចទៅលើវា។ នៅពេលដែលចុចទៅលើតំណរភ្ជាប់នោះ វានឹងនាំអ្នកប្រើប្រាស់ទៅកាន់ វិបសាយមួយដែលលួចយកនូវ ព័ត៌មានគណនី ​Dropbox អ្នក ហើយនឹងអាចឲ្យអ្នកប្រើប្រាស់ចុចបើកឯកសារដែលមានផ្ទុកទៅ ដោយមេរោគផងដែរ។ ឯកសារទាំងនោះអាចមានលក្ខណៈជាទម្រង់ រូបភាព, PDF ឬ .exe ហើយក៍អាចមាននូវ extension ដែលអ្នកមិនបានស្គាល់ផងដែរ។

CIRCULATING DROPBOX PHISHING EMAILS
រូបភាពខាងក្រោមគឺជាឧទាហរណ៍នៃ Phishing Email។ នៅក្នុងករណីនេះ អ្នកវាយប្រហារបានធ្វើការព្យាយាមលួងអ្នកប្រើប្រាស់ឲ្យចុចទៅលើឯកសារ ដែលបានចែករំលែក ដែលមានឈ្មោះគណនី “David” ហើយឯកសារដែលមានភ្ជាប់មកនោះ មានទម្រង់ជា PDF។

How to discover phishing emails and how to stay safe
បើសិនជាអ្នកមានការប្រុងប្រយ័ត្ន ចូរអ្នកធ្វើការ login តែពីក្នុងវិបសាយផ្លូវការរបស់ DropBox មួយតែប៉ុណ្ណោះ បើសិនជាអ្នកឃើញនូវសារ ដែលប្រាប់អ្នកថា មាននូវឯកសារដែលរង់ចាំអ្នកទៅទាញយក។ អ្នកក៍អាចធ្វើការទាក់ទងទៅកាន់ក្រុមគាំទ្រ ​DropBox ហើយសាកសួរអំពីអ៊ីម៉ែល ដែលអ្នកបានទទួល ហើយពួកគេ នឹងអាចផ្ទៀងផ្ទាត់ឲ្យអ្នក ថាតើអ៊ីម៉ែលនោះត្រឹមត្រូវ ឬក៍ក្លែងក្លាយ។

Exit mobile version