Dropbox Offline, Hacker Group Claims Credit
[Update] វេលាម៉ោង ១១ ថ្ងៃត្រង់នេះ វិបសាយ Dropbox ត្រូវបានបើកដំណើរការឡើងវិញហើយ!
សេវាកម្មរក្សាទុកទិន្នន័យដ៏ពេញនិយម Dropbox ត្រូវបានផ្អាក (offline) ហើយសកម្មជន hacker (Anonyous) ចេញមុខមកប្រាប់ថា ខ្លួនគឺជាអ្នកវាយប្រហារ (We have just comproised the @Dropbox Website) ដែលសរសេរនៅក្នុង Anonymous Twitter account។
Dropbox មើលទៅហាក់ដូចជាប្រកែកថាវិបសាយរបស់ខ្លួនត្រូវបានវាយប្រហារ នេះបើតាមអ្វីដែលបានសរសេរនៅក្នុងវិបសាយ Dropbox.com “We are aware of an issue currently affecting the Dropbox site. We have identified the cause, which was the result of an issue that arose during routine internal maintenance, and are working to fix this as soon as possible. We apologize for any inconvenience,”
[Update: Dropbox is explicitly denying they have been hacked]
បើសិនជា Dropbox ត្រូវបានគេវាយប្រហារមែន នោះការវាយប្រហារនោះមើលទៅមិនដឹងថាខាងណាជាអ្នកទទួលខុសត្រូវនោះទេ ដោយហេតុថាសកម្មជន hackers មួយក្រុមទៀត ឈ្មោះ 1775Sec ក៏ចេញមុខថាខ្លួនជាអ្នកវាយប្រហារដែរ៖
ក្នុងពេលនេះដែរ ទាំងក្រុម 1775Sec និង Anonymous បានធ្វើការអៈអាងថា ការវាយប្រហារនេះគឺដើម្បីជាការផ្តល់កិត្តិយសដល់សកម្មជនអិនធឺណែតលោក Aaron Swartz។
ព័ត៌មានបន្ថែម៖
http://techcrunch.com/2014/01/10/dropbox-offline-hacker-group-claims-credit/?utm_campaign=fb&ncid=fb