Does Microsoft spying on Skype Communications?

Skype គឺជាកម្មវិធីមួយសម្រាប់ធ្វើការនិយាយ (VoIP) ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព បំផុត (very secure) និងមិនអាចចាប់បានស្តាប់ឡើយ ហើយវាក៏មានការជឿជាក់ជាទូទៅមួយថា មិន អាចមាននណាម្នាក់ដែលអាចធ្វើការស្ទាក់ចាប់ ដោយសារតែយន្តការស្មុគស្មាញសម្រាប់ការគ្រប់គ្រង សំលេង/វិដេអូ ព្រមទាំងពាក្យពេជន៍ (text stream) ។

មានថ្ងៃមួយនោះ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានសម្រេចចិត្តទិញនូវផលិតនេះ។ ហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី VoIP ដ៏ពេញនិយមមួយនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងដោយក្រុមហ៊ុនម៉ៃក្រូសូហ្វ ដែលនៅក្នុងការ គិតជាទូទៅនោះគឺថា Skype ត្រូវបានដាក់ដំណើរការនូវលទ្ធភាពដែលអាចធ្វើការស្ទាក់ចាប់នូវរាល់ការ សន្ទនាទាំងអស់ ដែលត្រូវបានស្នើដោយរដ្ឋាភិបាលអាមេរិច។

ការសង្ស័យនោះគឺថា សព្វថ្ងៃនេះភ្នាក់ងារមានសមត្ថកិច្ច អាចមានលទ្ធភាពធ្វើការភ្ជាប់ទៅកាន់រាល់ ទំនាក់ទំនង របស់អ្នកប្រើប្រាស់ Skype ហើយក្រុមហ៊ុនម៉ៃក្រូសូហ្វ មិនទាន់ឆ្លើយតបទៅនឹងសំណួរជា ច្រើនដែលពាក់ព័ន្ធបញ្ហានេះទេ។

ព័ត៌មានបន្ថែម៖  Ars Technica

Exit mobile version