GeneralSecurity News

17-year-old Arrested for Massive DDoS Attack

យុវជនអាយុ ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារ DDoS

ប៉ូលីស ​Norwegain បានធ្វើការចាប់ខ្លួនយុវជនម្នាក់អាយុ ១៧ឆ្នាំ ក្រោមបទវាយប្រហារ DDoS យ៉ាងខ្លាំងក្លា ​កាលពីដើមសប្តាហ៍មុននោះ ដែលបានធ្វើឲ្យ វិបសាយនៃស្ថាប័នហិរញ្ញវត្ថុធំៗ និងបណ្តាក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេស ត្រូវបិទមិនដំណើរការ។

​DDoS Attack ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យគាំង បិទ ហើយនឹងធ្វើឲ្យលើសលទ្ធភាពក្នុងការទទួលនូវចរាចរទិន្នន័យទៅកាន់វិបសាយ ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ធម្មតា មិនអាចបើកបានឡើយ។ ការវាយប្រហារនោះ មានគោលដៅទៅលើធនាគារធំៗចំនួន ០៥ ក្រុមហ៊ុន Telecom ចំនួន ០២ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៣ និងក្រុមហ៊ុនធនារា៉ប់រ៉ងចំនួន ០១ ដោយធ្វើឲ្យវិបសាយ ហើយនឹងប្រព័ន្ធបង់ប្រាក់តាមអិនធឺណែតមិនដំណើរការ។

ក្រុមមិនមានឈ្មោះមួយ បានចេញមុខមកអៈអាងថាគឺជាផ្នែកនៃសកម្មជនអាណាមិក ​Norway ដែលជាអ្វីដែលគេគិតថាគឺជាការវាយប្រហារដ៏ធំមួយទៅក្រុមហ៊ុន ដែលមិនធ្លាប់មានពីមុនមកឡើយ។ តែក្រុមអ្នកវាយប្រហារអាណាមិក ​Norway តាមរយៈ ​Twitter បានបដិសេធន៍មិនទាក់ទងទៅនឹងយុវជននេះឡើយ។

យុវជននោះគឺជាពលរដ្ឋមកពី Bergen (Norway’s west coast) ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយកំពុងតែត្រូវបានសាកសួរ ដោយប៉ូលីស។ អ្វីដែលបណ្តាលឲ្យមានការវាយប្រហារ ​(motivation) នោះគឺដើម្បីឲ្យសហគមន៍មានការភ្ញាក់ខ្លួន ​(wake-up) ឡើង។ ការវាយប្រហារធំៗ មានការកើនឡើង ហើយមិនទាន់បានធ្វើអ្វីទាល់តែសោះក្នុងការការពារព្រឹត្តិការណ៍ទាំងនោះ។

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button