សារដែលបន្លំផ្ញើរមកពី Apple ដើម្បីលួចគណនី iCloud អ្នក
បើសិនជាអ្នកទទួលបាននូវសារមកពីក្រុមហ៊ុន Apple ដែលជាការព្រមានអ្នកថា គណនី iCloud របស់អ្នកគឺនឹងត្រូវអស់សុពលភាព (expire) នោះ សូមធ្វើការលុបចោលនូវសារនោះ ។
នានាពេលថ្មីៗនេះ មាននូវសារមួយដែលបានផ្ញើរចេញដោយឧក្រិដ្ឋជន ដែលមានលក្ខណៈក្លែងបន្លំក្នុងគោលបំណងដើម្បីលួចយកនូវគណនី Apple ID និង Passwords ។ សារដែលផ្ញើរនាពេលថ្មីៗនេះ បានតាំងខ្លួមកីពី Apple iSupport ហើយបាននិយាយថា “គណនី iCloud ID របស់អ្នកនឹងអស់សុពលភាពក្នុងថ្ងៃនេះ” ។ សារនោះបានឲ្យអ្នកប្រើប្រាស់ចុចទៅលើបញ្ជប់ (link) រួចធ្វើតាមការណែនាំដើម្បីកុំឲ្យគណនី iCloud ត្រូវបានលុបចោល ។
នៅពេលដែលអ្នកចុចទៅលើ URL នោះវានឹងនាំអ្នកអ្នកទៅកាន់វេបសាយមួួយដែល មើលទៅដូចគ្នាទៅនឹងវេបសាយ log in របស់ Apple ។
វេបភេជក្លែងក្លាយបន្លំធ្វើការ iCloud login ភេជ មិនទាន់ត្រូវបានបិទ ឬប្លុកនៅឡើយទេ ហេតុដូច្នេះសូមកុំចុចទៅលើបញ្ជប់នោះអោយសោះ៕
ប្រភព: Express ប្រែសម្រួល: SecuDemy.com