DNS Poisoning hacking .MY Domain

វិបសាយល្បីៗធំៗរបស់ម៉ាឡេសីុត្រូវទទួលរងការវាយប្រហារដោយក្រុម hacker ឈ្មោះថា “TiGER-M@IT” ដែលជាក្រុមមួយដ៏ល្បីមកពីបង់ក្លាេដស។ វិបសាយល្បីៗទាំងនោះរួមមាន Micorosoft, Dell, Skype, Kaspersky, MSN និង Big ដែលជា domain របស់ម៉ាឡេសីុ .com.my។

“សួស្តី ម៉ាឡេសីុ! អ្នកគិតថា អ្នកគ្រាន់បើជាងពួកយើងមែនទេ? ចូរគោរពអ្នកធ្វើការរបស់ពួកយើង យើងនឹងគោរពអ្នក! ដំណើរការតាំងពីឆ្នាំ ២០០៧ (Hello Malaysia, you think you are more advanced than us? Respect our workers, we will respect you! Running since 2007:)” នេះគឺអ្វីដែល hacker បានសរសេរនៅលើវិបសាយរងគ្រោះ។ បើតាមការឲ្យដឹងពីបណ្តាញព័ត៌មាន បានឲ្យដឹងថាការវាយប្រហារនេះកើតមានឡើង ដោយសារតែការប្រើប្រាស់បច្ចេកទេស DNS Poisoning។

រហូតមកដល់ពេលនេះ វិបសាយ online banking មិនទាន់ទទួលរងគ្រោះនៅឡើយទេ ប៉ុន្តែវាគឺប្រាកដថាលទ្ធភាពនូវតែមានដរាបណាបញ្ហានេះត្រូវបានដោះស្រាយ។ បើតាមហេតុផលនេះ⁣គឺមានការប្រាកដថា ទិន្នន័យរបស់ស្ថាប័នគ្រប់គ្រង domain (MYNiC) ត្រូវបានទទួលការវាយប្រហារ ហើយ ⁣DNS របស់ ⁣Google និង DNS Servers ដទៃទៀតគឺធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួន ដោយផ្អែកទៅលើ MYNiC’s Servers។

ការវាយប្រហារស្រដៀងគ្នាេនះដែរ ត្រូវបានកើតឡើងក្នុងខែមេសាទៅលើ Kenya’s Domain Registrar ផងដែរ។

ព័ត៌មានបន្ថែម៖ Malaysian sites hit by DNS poisoning

 

 

Exit mobile version