Department of Energy – Hacked
ដោយយោងទៅតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា US Department of Energy ត្រូវបានទទួល រងការវាយប្រហារតាមអ៊ិនធឺណែត មានលក្ខណៈបែបស្មុគស្មាញ (sophisticated cyber attack) នៅក្នុង រយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ ដែលប៉ៈពាល់ទៅដល់ ព័ត៌មានផ្ទាល់ខ្លួននៃបុគ្គលិករាប់រយនាក់ ត្រូវបានគេលួច។
វិបសាយ Washington Free Beacon ដែលចេញផ្សាយនូវព័ត៌មាននេះ បានឲ្យដឹងថា គោលបំណងរបស់ hackers មិនមែនត្រឹមតែលួចយកព័ត៌មាន អំពីបុគ្គលិកនោះទេ ប៉ុន្តែប្រហែលជាមានផែនការ ក្នុងការបង្កើតស្ពាន ដើម្បីធ្វើការភ្ជាប់ទៅកាន់ ព័ត៌មានសំខាន់ៗផ្សេងទៀត។
FBI បាននិយាយថា ការស៊ើុបអង្កេតត្រូវបានធ្វើឡើង ហើយរកឃើញថា មានម៉ាស៊ីនមេ (server) ចំនួន ១៤គ្រឿង និង កុំព្យូទ័រ (desktop) ចំនួន ២០គ្រឿង ត្រូវបានទទួលរងគ្រោះ។
ចំណងជើងធំៗរបស់វិបសាយ Fox News ដែលពាក់ព័ន្ធនឹងបញ្ហានេះ បានព្យាយាមភ្ជាប់វាទៅនឹង hackers ចិន ប៉ុន្តែនៅក្នុងរបាយការណ៍ដើម បានសរសេរថាទាំងប្រភព និងអត្តសញ្ញាណរបស់ hackers គឺមិនត្រូវបានស្គាល់ នោះឡើយ។
ប្រភព៖ http://freebeacon.com/cyber-breach/