តើអ្នកគួរប្រើមួយណានៅពេលលប់ទិន្នន័យ Delete vs Erase vs Shred vs Wipe?

ជារឿយៗអ្នកទាំងអស់គ្នាប្រហែលជាប្រើប្រាស់ពាក្យ delete, erase, shred ឬ ​wipe ឆ្លាស់គ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថា ការដែលយើងធ្វើការ ​”deleted” ឯកសារ គឺងាយស្រួលណាស់ក្នុងការទាញយកមកវិញ (recover) ហើយអ្នកត្រូវការ “erase” ដើម្បីប្រាកដថាឯកសារ ទាំងនោះគឺបាត់បង់រហូត? អាស្រ័យទៅលើភាពសំងាត់នៃទិន្នន័យ អ្នកអាចប្រើប្រាស់ជម្រើសមួយណាសមរម្យសម្រាប់អ្នក។

នៅពេលដែលយើងនិយាយអំពីពាក្យដែលប្រើប្រាស់ មានដូចជា ​wipe, shred, delete ឬ erase យើងតែងតែប្រើប្រាស់វាឆ្លាស់គ្នាទៅវិញទៅមក។ ជាទូទៅយើងអាចទទួលយកក្នុងការប្រើប្រាស់ពាក្យទាំងនេះក្នុងន័យតែមួយ ប៉ុន្តែតាមការពិតវាមានន័យនិងការប្រើប្រាស់ខុសគ្នា។

តើអ្វីទៅជាពាក្យ “Delete”?

ពាក្យ “Delete” គឺជាពាក្យដែលគេនិយមប្រើប្រាស់ជាប្រចាំ។ វាសំដៅទៅលើសកម្មភាពនៃការលប់ ​(remove) ឯកសារពីក្នុងកុំព្យូទ័រ និងស្មាតហ្វូន។ អ្នកអាចធ្វើការកត់សំគាល់ថា ពេលដែលអ្នកធ្វើការ delete files នៅក្នុងកុំព្យូទ័រវានឹងបញ្ជូន files ទាំងនោះទៅក្នុង Recycle Bin ។

នៅពេលដែលអ្នកធ្វើការ delete នៅក្នុងកុំព្យូទ័, ស្មាតហ្វូន, ឬនៅក្នុងឧបករណ៍អេឡិចត្រូនិចណាមួយ ឯកសារទាំងនោះគឺមិនទាន់បាត់បង់ទាំងស្រុងនោះទេ។ ឯកសារទាំងនោះនឹងស្ថិតនៅក្នុងកុំព្យូ័រនោះនៅឡើយ ដោយគ្រាន់តែលាក់មិនឲ្យអ្នកឃើញប៉ុណ្ណោះ។ អ្នកអាចប្រើប្រាស់កម្មវិធីស្រោចស្រង់ទិន្នន័យ (data recovery) ដើម្បីទាញយកទិន្នន័យទាំងនោះបាន។ នៅក្នុងន័យបច្ចេកទេស ដំណើរការនៃការ delete គឺគ្រាន់តែធ្វើការអាប់ដេតទៅលើដាតាបេសដើម្បីធ្វើការកត់ត្រានូវ files នៅលើ disk ហើយ remove ចោលព័ត៌មានអំពីទីតាំង files ទាំងនោះប៉ុណ្ណោះ។ វាគ្រាន់តែប្រាប់ទៅដល់ប្រព័ន្ធប្រតិបត្តិការ (operating system) ថាមានកន្លែងទំនេរនៅលើ disk ដែលអាចដាក់ឯកសារពីលើបាន (written over)។

តើនៅពេលណាដែលអ្នកគួរតែប្រើប្រាស់ “delete”?

បើសិនជាអ្នកយល់ដឹងអំពីវិធីសាស្ត្រដំណើការរបស់ “delete” នោះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ដឹងអំពីហានិភ័យនៃការដែលអ្នកធ្វើការ “delete” ឯកសារធម្មតារបស់អ្នក។ ដោយសារតែឯកសាររបស់អ្នកគឺនៅតែស្ថិតនៅក្នុង disk ទោះបីជាត្រូវបាន deleted ហើយនោះ នរណាម្នាក់អាចធ្វើការទាញយកមកវិញ (recover) ហើយប្រើប្រាស់វាដើម្បីកេងចំណេញពីអ្នក។

តើអ្វីទៅ Erase?

នៅពេលដែលយើងនិយាយអំពីពាក្យថា erase files គឺមានន័យថាលប់ចោល (removing) files ទាំងស្រុងចេញពីក្នុង hard drive ហើយមិនធ្វើការស្រោចស្រង់មកវិញបានឡើយ។ មានវិធីសាស្ត្រជាច្រើនក្នុងការ erase files ទាំងនោះរួមមានដូចជា ​wiping, scrubbing, ឬគ្រាន់តែធ្វើការកំទេចចោល hard drive ឬឧបករណ៍ទាំងនោះ។ ដំណើរការនេះគឺជាការសរសេរជាន់ពីលើ ​(overwrites) ទិន្នន័យជាមួយនឹងលេខ 0s និង 1s ។

តើអ្វីទៅ Shred?

Shredding គឺជាដំណើរការដូចគ្នាទៅនឹង erase ដែរ។ នៅពេលដែលយើងដំណើរការ shred អ្នកនឹងធ្វើការ erase ទៅលើទិន្នន័យដែលអ្នកជ្រើសរើស ។ វានឹងធ្វើការសរសេរជាន់ពីលើទៅលើកន្លែងទំនេរជាមួយនឹងលេខ 0s និង 1s ។ ដូច្នេះ Shred គឺជាដំណើរការ erase ប៉ុន្តែទៅលើ files/folders ណាមួយ។

តើអ្វីទៅជា Wipe?

Wipe គឺជាដំណើការនៃការ erase នៅក្នុងទ្រង់ទ្រាយធំ ។ ជាធម្មតាវាប្រើប្រាស់ក្នុងការលប់ចោលទាំងអស់នូវរាល់ទិន្នន័យនៅលើ drive ដោយការប្រើប្រាស់កម្មវិធីសម្រាប់ wipe ។ វាធ្វើការសរសេរជាន់ពីលើនៅគ្រប់ផ្នែកទាំងអស់នៃ drive ដើម្បីប្រាកដថា drive គឺស្អាតទាំងស្រុង។

នៅពេលណាដែលអ្នកគួរតែប្រើប្រាស់ wipe ឬ shred?

អ្នកត្រូវតែមានកម្មវិធី Shredder បញ្ចូលនៅក្នុងកុំព្យូទ័ររបស់អ្នកគ្រប់ពេលវេលា ហើយអាចប្រើប្រាស់វាដើម្បីលប់ចោលនូវ files/folders ណាមួយ។

បើសិនជាអ្នកចង់លក់នូវ hard drive ឬកុំព្យូទ័ររបស់អ្នក វាគឺជាការល្អក្នុងប្រើប្រាស់ wipe៕

Exit mobile version