ISAC Cambodia (InfoSec)
EventGeneralOther EventsSecurity News

DefenseTalk #19: Capture The Flag Concept

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រុមការងារវេបសាយ SecuDemy សហការណ៍ជាមួយនឹង​ Co-Working Today មានរៀបចំកម្មវិធីសហគមន៍ DefenseTalk លើកទី១៩ ក្រោមប្រធានបទ “Capture The Flag (CTF)” ដែលមានការចូលរួមដោយសេរីពីសំណាក់សិស្ស-និសិ្សត និងបុគ្គលិកក្រុមហ៊ុន និងអង្ភភាពពាក់ព័ន្ធមួយចំនួនទៀត។

គោលបំណងរបស់ DefenseTalk លើកទី១៩ នេះគឺដើម្បីបញ្ច្រាបការយល់ដឹងអំពីប្រភេទនៃការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬហៅថា Capture The Flag (CTF) ដើម្បីធ្វើយ៉ាងណាឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

គួរបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានបានប្រារព្ធធ្វើការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជារៀងរាល់ឆ្នាំ ហើយបេក្ខជនដែលទទួលបានជ័យលាភី និងត្រូវបានបញ្ជូនទៅប្រកួតបន្តក្នុងថ្នាក់តំបន់ ដែលមានការឧបត្ថម្ភទាំងស្រុង សម្រាប់សំបុត្រយន្តហោះ និងការស្នាក់នៅ។

កម្មវិធីនេះគឺជាការចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលក្នុងការលើកកំពស់ការយល់ដឹងអំពីវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឲ្យកាន់តែមានប្រសើរជាងមុនចំពោះសាធារណៈជនទូទៅ និងជាពិសេសដើម្បីជម្រុញលើកទឹកចិត្តឲ្យដល់អ្នកដែលចង់ចាប់យកអាជីពក្នុងផ្នែកនេះ ឲ្យមានការប្រឹងប្រែងសិក្សាស្វែងយល់បន្តទៅមុខទៀត។ វាក៏ជាឱកាសមួយ ដើម្បីឲ្យអ្នកចូលរួមធ្វើការស្គាល់គ្នាទៅវិញទៅមក បង្កើនការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍ផងដែរ។

នៅក្នុង DefenseTalk #19 នេះមានការលើកយកប្រធានបទចំនួនពីរមកបង្ហាញ៖
១. “Concept of Capture The Flag” ដោយលោក គឹម អាន
២. “Journey to regional CTF competition” ដោយលោក ប៉េង​ ឆ័យ​ឡេង​

លោក គឹម អានកំពុងធ្វើការពន្យល់អំពីប្រភេទនៃសំណួរដែលមាននៅក្នុង CTF
លោក ផេង ឆៃឡេង កំពុងពន្យល់អំពីបទពិសោធន៍របស់លោកក្នុងពេលប្រកួតនៅក្នុងថ្នាក់តំបន់
Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button