ISAC Cambodia (InfoSec)
EventGeneralOther EventsSecurity News

Defense Saturday 2

ព្រឹត្តិការណ៍ Defense Saturday លើកទី២

ព្រឹត្តិការណ៍ Defense Saturday ២ ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ២:៣០នាទី ដល់ម៉ោង ៤.៣០នាទីល្ងាច នៅ Development Innovation ដែលមានអ្នកចូលរួមទាំងអស់ប្រមាណជា ៣០នាក់ មកពីបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន។

Defense Saturday គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន នៃការលើកកំពស់ការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ លក្ខណៈបច្ចេកទេស ដែលអ្នកវាយប្រហារអាចប្រើប្រាស់ ដើម្បីវាយប្រហារទៅលើប្រព័ន្ធព័ត៌មាន នៅក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នក។ ដោយការយល់ដឹងឲ្យ កាន់តែច្រើនអំពីបច្ចេកទេសនៃការវាយប្រហារ អ្នកនឹងអាចការពារវាមិនឲ្យកើតមានឡើង។

តើអ្នកណាខ្លះដែលអាចចូលរួមបាន
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលកំពុងបម្រើការងារ ជាអភិបាលគ្រប់គ្រងប្រព័ន្ធ អ្នកអភវិឌ្ឍន៍ឬគ្រប់គ្រងគេហទំព័រ សិស្សនិស្សិតផ្នែកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាទាំងអស់។

វាគ្មិនកិត្តិយស
នៅក្នុងព្រឹត្តិការណ៍នេះ​ វាគ្មិនកិត្តិយសចំនួន ០២រូប បានលើកយកប្រធានបទពីរមកបកស្រាយ៖

១. “WordPress Theme Vulnerability” ដោយ លោក ហាន ហ៊ាង អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន និងជាស្ថានិកវិបសាយ Heang.info
២. “Phishing Attack” ដោយ លោក ស៊ឹម វណ្ណថន អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន និងជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យបៀលប្រាយ

រូបភាពសកម្មភាព

វិដេអូ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button