DarkSeol Gang behinds the attack on South Korea in the last 4 years

Hackers ដែលស្ថិតនៅពីក្រោយការវាយប្រហាររយៈពេល ៤ឆ្នាំប្រឆាំងនឹងកូរ៉េខាងត្បួុង

ក្រុមហ៊ុន Symantec បានបញ្ចេញឲ្យដឹងការពីថ្ងៃពុធកន្លងទៅនេះថា ក្រុមមួយដែលមានរហស្សនាមថា “DarkSeoul Gang” គឺជាអ្នកដែលទទួលខុសត្រូវសម្រាប់ការវាយប្រហារក្នុងកំឡុងពេល៤ឆ្នាំកន្លងទៅនេះ ប្រឆាំងនឹងកូរេ៉ខាងត្បួុង។

ការវាយប្រហារនេះគឺតែងតែកើតមានឡើងជានិច្ចជាកាលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលអាជ្ញាធរកូរ៉េខាងត្បួុងបានស្តីបន្ទោសទៅលើប្រទេសជិតខាងរបស់ខ្លួន និងសត្រូវរបស់ខ្លួនមកពីកូរ៉េខាងជើង។ ការវាយប្រហារថ្មីៗបំផុតកើតមានកាលពីថ្ងៃអង្គារ៍ ហើយក៏ប្រហែលជាការវាយប្រហារដ៏ធំមួយទៅលើធនាគារ និងស្ថានីយ៍ទូរទស្សន៍កូរ៉េខាងត្បូង

ដោយផ្នែកទៅលើកូដដែលប្រមូលបានបន្ទាប់ពីការវាយប្រហារ អ្នកស្រាវជ្រាវនៅ ⁣Symantec មានលទ្ធភាពក្នុងការរកឃើញនូវផ្នែកខ្លះនៃកូដដដែលៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារជាច្រើន ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ដែលចាប់ផ្តើមការវាយប្រហារដំបូងកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០០៩។ លោក Eric Chien នាយកបច្ចេកទេសនៃក្រុមហ៊ុន Symantec បាននិយាយថា “យើងដឹងថា ពួកគេគឺជាក្រុមជើងកាងតែមួយ (one gang) ហើយមានការសហការណ៍សម្របសម្រួលបានយ៉ាងល្អបំផុត”។ ក្រុមនេះមានសមាជិករវាងពី ១០ ទៅ ៥០នាក់។

បើតាមរបាយការណ៍ពីក្រុមហ៊ុន ⁣Symantec បានឲ្យដឹងថា ការវាយប្រហារដែលធ្វើឡើងដោយក្រុម ⁣Dark Seoul ទាមទារឲ្យមានព័ត៌មាននិងការសម្របសម្រួល ហើយក្នុងករណីខ្លះៗទៀតបានបង្ហាញនូវបច្ចេកទេសដ៏ស្មុគស្មាញ។ វាគឺស្ទើរតែមានតែមួយ (unique) នៅក្នុងលទ្ធភាពដែលអាចធ្វើការវាយប្រហារកម្រិតខ្ពស់ និងខូចខាតជាច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំទៅនេះ។ ការវាយប្រហារនេះគឺ មានហេតុផល នយោបាយ និងអាចមានការផ្តល់ធនធានហិរញ្ញវត្ថុ ដែលជាសញ្ញាធម្មតានៃការគាំទ្រដោយរដ្ឋណាមួយ។

ព័ត៌មានបន្ថែម៖

http://www.symantec.com/connect/blogs/four-years-darkseoul-cyberattacks-against-south-korea-continue-anniversary-korean-war

 

Exit mobile version