ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័រគំរាមទំលាយការពិតនៃព្រឹត្តិការណ៍ 9/11 ការវាយប្រហារនៅសហរដ្ឋអាមេរិក

ក្រុមហេគឃ័រដែលមានឈ្មោះថា “Dark Overload” បានគំរាមធ្វើការទំលាយនូវឯកសារសំងាត់រាប់ពាន់ទំព័រដែលបានលួចយកពីក្រុមហ៊ុនធានារ៉ាប់រង និងរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការពិតនៃព្រឹត្តិការណ៍វាយប្រហារទៅលើ World Trade Center នៅសហរដ្ឋអាមេរិក ឬហៅថាព្រឹត្តិការណ៍ 9/11 បើសិនជាមិនមានការបង់ប្រាក់តាម​ BitCoin នោះទេ។

ក្រុម​ Dark Overlaod គឺជាក្រុមហេគឃ័រអាជីពមួយដែលត្រូវបានគេស្គាល់ថាបានហេគចូលទៅកាន់ Netflix, និងគោលដៅសំខាន់ៗផ្សេងទៀតនោះ បានធ្វើការបង្ហោះនូវបញ្ជប់​ (​link) ទៅកាន់ឯកសារទំហំ 10GB ពាក់ព័ន្ធទៅនឹង 9/11 ហើយបានសន្យាថានឹងបញ្ចេញនូវកូនសោរសម្រាប់ធ្វើវិកូដនីយកម្ម (decrypt) បើសិនជាការទាមទាររបស់ខ្លួន​ ដែលបង្ហោះនៅក្នុង Pastebin មិនត្រូវបានធ្វើតាមនោះទេ ។

https://twitter.com/tdo_h4ck3rs/status/1080216025541554181

ក្រុមហេគឃ័រនេះមិនត្រឹមតែអៈអាងថាបានធ្វើការហេគចូលទៅកាន់ក្រុមហុ៊នធានារ៉ាប់រងយក្សៗដូចជា Lloyds of London និង​ Hiscox ប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុន Silverstein Properties ដែលជាម្ចាស់នៃ World Trade Center complex រួមទាំងអង្គភាពរដ្ឋាភិបាលផ្សេងទៀតផងដែរ។

ក្រុមហេគឃ័រនេះបានបង្ហាញខ្លួនក្នុងឆ្នាំ២០១៦ ជាមួយនឹងការហេគចូលទៅកាន់មជ្ឈមណ្ឌលសុខាភិបាល (medical centers) និងធ្វើការផ្សព្វផ្សាយលក់ឯកសារសំខាន់ៗជាច្រើននៅក្នុង​ dark web ដើម្បីបង្ខំឲ្យជនរងគ្រោះធ្វើការបង់ប្រាក់ដើម្បីលប់ចោលឯកសារទាំងនោះ។ ក្រុមនេះក៏បានធ្វើការបញ្ចេញនូវខ្សែភាពយន្តរបស់ Netflix ផងដែរកាលពីឆ្នាំទៅ៕

ប្រភព៖ https://www.rt.com/usa/447909-hackers-threaten-911-truth/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button