CyberSpace — China arrested Hackers at U.S. Government Request

នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្ត ដែលប្រទេសចិនបានធ្វើការចាប់ខ្លួនហេគឃ័រនៅក្នុងទឹកដីរបស់ខ្លួនតាមការស្នើសុំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

មុនពេលពីរសប្តាហ៍នៃដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី Xi Jinping ទៅកាន់សហរដ្ឋអាមេរិក រដ្ឋាភិបាលចិនបានបំពេញនូវបំណងរបស់អាមេរិក ដោយធ្វើការចាប់ខ្លួនហេគឃ័រនៃក្នុងទឹកដីចិន នេះបើតាមមន្រ្តីរដ្ឋាភិបាលអាមេរិកដែលមិនបង្ហាញអត្តសញ្ញាណបានប្រាប់ដល់សារព័ត៌មាន Washington Post

ការចាប់ខ្លួនហេគឃ័រនេះ គឺត្រូវបានចោទប្រកាន់ពីបទលួចយកនូវកម្មសិទ្ធិបញ្ញា (commercial secrets) ពីក្រុមហ៊ុនអាមេរិក ហើយបន្ទាប់មកធ្វើការលក់វា ទៅឲ្យក្រុមហ៊ុនរដ្ឋចិន (state-run) ។

ហេគឃ័រនេះគឺស្ថិតនៅក្នុងបញ្ជីនៃការតាមចាប់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ចអាមេរិក។ តាមរយៈប្រភពដែលជិតស្និទ្ធិនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋបាលលោកអាបាម៉ាបានប្រាប់ទៅដល់អាជ្ញាធរចិនថា “យើងត្រូវការដឹងថា តើអ្នកឯង (ចិន) និយាយមែនឬអត់។ ហេតុដូច្នេះហើយ យើងបានផ្តល់នូវបញ្ជី ហើយបានប្រាប់ឲ្យធ្វើការចាប់ខ្លួនពួកគេ។”

ក្នុងពេលនេះ មិនទាន់មានព័ត៌មានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ពាក់ព័ន្ធទៅនឹងការចាប់ខ្លួននេះ (តើជនណាដែលត្រូវបានចាប់ខ្លួន ឬក៏តើជននោះទទួល ទោសកម្រិតណា?) ។

ការចាប់ខ្លួននេះត្រូវបានគេជឿថា ស្ថិតនៅក្នុងផ្នែកនមួយនៃកិច្ចព្រមព្រាងលើវិស័យ Cyber ថ្មីៗនេះរវាងប្រធានាធិបតី Barack Obama និងប្រធានាធិបតី Xi Jingping ដែលប្រទេសទាំងពីរបានធ្វើឯកភាពថា ភាគីទាំងពីរនឹងមិនធ្វើការវាយប្រហារ ឬធ្វើចារកម្មគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្មឡើយ។

ទោះបីជាការចាប់ខ្លួននេះ ចង្អុលបង្ហាញនូវការបំពេញនូវការសន្យាមួយជំហានទៅមុខរបស់ចិន ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែល្អប្រសើរឡើងវិញ ក៏ដោយ ក៏យើងមិនទាន់អាចធ្វើការសន្និដ្ឋានជាទូទៅបានដែរ។ យើងរង់ចាំមើលទៅមុខទៀត ថាតើចិនអាចរក្សាបាននូវកិច្ចព្រមព្រាងនេះបានយូរប៉ុននា។

ប្រភព៖

https://www.washingtonpost.com/world/national-security/in-a-first-chinese-hackers-are-arrested-at-the-behest-of-the-us-government/2015/10/09/0a7b0e46-6778-11e5-8325-a42b5a459b1e_story.html

Exit mobile version