ហានិភ័យអនឡាញសម្រាប់កូនរបស់អ្នក
អ្នកណាមិនស្រឡាញ់កូន ឃើញកូនធ្វើអីក៏ចេះតែចង់ថត ហើយមិនត្រឹមថតទេ បង្ហោះលើអនឡាញទៀត។ តែតើអ្នកដឹងទេ ថានៅពីក្រោយក្តីស្រឡាញ់នោះជាហានិភ័យមួយសម្រាប់កូនអ្នក? នៅពេលដែលអ្នកបង្ហោះរូបភាព ឬធ្វើសកម្មភាពមិនត្រឹមត្រូវនៅលើបណ្ដាញសង្គមដែលមានមនុស្សជាច្រើនប្រភេទរស់នៅ ហើយកូនរបស់អាចនឹងក្លាយជាជនរងគ្រោះមួយនៃអំពើបៀតបៀនតាមប្រព័ន្ធអនឡាញដែរ។ ចូលរួមជាមួយ ជំរំឌីជីថល ក្នុងយុទ្ធនាការ «Be Nice On the Internet» ដើម្បីបញ្ឈប់ការបៀតបៀនតាមប្រព័ន្ធអនឡាញទាំងអស់គ្នា។
នៅលើពិភពអនឡាញ មានមនុស្សគ្រប់ប្រភេទ មានរឿងរ៉ាវជាច្រើនដែលយើងនឹកស្មានមិនដល់។ បែបនេះហើយ អ្នកត្រូវការការពារខ្លួនរបស់អ្នកឲ្យបានល្អបំផុត។ ត្រូវគិតមុនបង្ហោះអ្វីមួយលើអនឡាញ ហើយកាន់តែត្រូវប្រុងប្រយ័ត្នមុនពេលបង្ហាញសកម្មភាពអ្នកនៅលើអ៊ិនធឺណិត។ការបៀតបៀនអនឡាញ មានច្រើនទម្រង់ ហើយវាប៉ះពាល់ខ្លាំងលើសពីអ្វីដែលអ្នកគិត។ ចូលរួមជាមួយ ជំរំឌីជីថល ក្នុងយុទ្ធនាការ «Be Nice On the Internet» ដើម្បីបញ្ឈប់ការបៀតបៀនតាមប្រព័ន្ធអនឡាញទាំងអស់គ្នា។
ប្រភព៖ ទំព័រហ្វេសប៊ុករបស់ជំរុំឌីជីថល
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.