GeneralSecurity NewsWebsite Hack

វេបសាយជាច្រើនរបស់អ៊ុយក្រែនមិនដំណើរការ

ISAC Cambodia (InfoSec)

ប្រទេសអ៊ុយក្រែនទទួលរងគ្រោះដោយការវាយប្រហារតាមប្រព័ន្ធអុីនធឺណិត។ កាលពីព្រលឹមថ្ងៃពុធ កន្លងទៅនេះ វេបសាយមួយចំនួនរបស់រដ្ឋាភិបាលអ៊ុយក្រែន និងធនាគារ មិនអាចធ្វើការអាក់េសសបានឡើយ – នេះបើតាមការរាយការណ៍ពីវេបសាយ ​​BBC

បើតាមវេបសាយ ​NetBlocks បានបង្ហាញព័ត៌មានថា ឧប្បទេវហេតុមួយនេះគឺមានទម្រង់ជា DDoS ។

ការពីថ្ងៃអង្គារ៍កន្លងទៅនេះផងដែរ សហគមន៍អឺរ៉ុបបានធ្វើការប្រកាសឱ្យក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ ​(CERTs/CSIRT) ធ្វើការដាក់ពង្រាយនៅពាសពេញអឺរ៉ុប បន្ទាប់ពីមានការសុំជំនួយពីប្រទេសអ៊ុយក្រែន។

ការវាយប្រហារក្នុងទម្រង់ជា DDoS ត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធធនការជាច្រើនជាផ្នែកមួយរបស់រុស្សី ដែលជាយុទ្ធវិធី “Hybrid Warfare” ដែលជាការបូកផ្សំគ្នារវាងសកម្មភាពយោធាប្រពៃណី ជាមួយនឹងការវាយប្រហារតាមអុីនធឺណិត។

DDoS បានវាយលុកទៅលើ ​Georgia និង ​​Crimea កាលពីឆ្នាំ២០០៨ និង២០១៤។ ជាមួយគ្នានេះផងដែរ EU, UK និង ​Ukraine បានស្តីបន្ទោសទៅលើចោរព័ត៌មានវិទ្យាដែលមានការឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលរុស្សី ដែលបានវាយប្រហារទៅលើស្ថានីយ៍ផ្គត់ផ្គង់ចរន្តអគ្គីសនី ដែលបណ្តាលឱ្យមានការដាច់រចន្តអគ្គីសនីនៅក្នុងឆ្នាំ២០១៥ និង២០១៦ ផងដែរ។

ទីក្រុងមូស្គូបានធ្វើការបដិេសធន៍នូវការចោទប្រកាន់ថានៅពីក្រោយខ្នងនៃការវាយប្រហារទាំងនោះ៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button