ISAC Cambodia (InfoSec)
GeneralRegulationRegulations UpdateSecurity News

ចិនបញ្ចេញវិធានគ្រប់គ្រងទៅលើ Generative AI

ខាងក្រោមនេះគឺជាការសង្ខេបនូវវិធានការនានាដែលមាននៅក្នុង “Interim Measures for the Management of Generative Artificial Intelligence Services” របស់រដ្ឋាភិបាលចិន។

១. ការគ្រប់គ្រងទៅលើខ្លឹមសារ

អ្នកផ្តល់សេវា ​Generative AI (GAI) ត្រូវតែគោរពទៅតាមវិធានគ្រប់គ្រងខ្លឹមសារ (មានដូចជា ព័ត៌មានដែលចេញពី ​GAI មិនត្រូវមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ បញ្ជៀសឱ្យបាននូវការរើសអើង ត្រូវតែជាព័ត៌មានត្រឹមត្រូវ និងគោរពនូវកម្មសិទ្ធិបញ្ញារបស់ភាគីទី៣ ជាដើម។ អ្នកផ្តល់សេវា GAI ត្រូវតែធ្វើការច្រោះនូវរាល់ព័ត៌មាន ឬទិន្នន័យទាំងឡាយណាដែលមិនសមស្រប។

២. ការធ្វើ security assessment

មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ អ្នកផ្តល់សេវា GAI ត្រូវតែបញ្ចប់នូវការធ្វើតេស្តសន្តិសុខ (security assessment) ដូចគ្នាទៅនឹងសេវាអនឡាញដទៃទៀតងផងដែរ។

៣. សិទ្ធិអ្នកប្រើប្រាស់

GAI ត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ពិតប្រាកដ (មិនឱ្យមានអ្នកប្រើប្រាស់ក្លែងក្លាយ)។ អ្នកផ្តល់សេវា ​​GAI ត្រូវប្រកាន់យកយន្តការនានាដើម្បីបង្ការអ្នកប្រើប្រាស់មិនឱ្យវក់នឹងសេវា GAI ហើយបញ្ចេញនូវព័ត៌មានដែលអាចប៉ៈពាល់ដល់ជម្រើសរបស់អ្នកប្រើប្រាស់។ ក្នុងនោះផងដែរ GAI ត្រូវមានយន្តការក្នុងការប្តឹង ឬរាយការណ៍ផងដែរ។

៤. ការរើសអើង និងទិន្នន័យដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើ AI

អ្នកផ្តល់សេវា GAI ត្រូវតែប្រាកដថា ទិន្នន័យដែលត្រូវបានប្រើប្រាស់ដើម្បីបង្រៀន ​AI បានទទួលតាមយន្តការធម្មានុរូប (legitimate means) និងអនុលោមទៅតាមលក្ខខណ្ឌផ្សេងៗទៀត (ដូចជា មិនមានការបំពានទៅលើកម្មសិទ្ធិបញ្ញា និង ឯកជនភាព ជាដើម)

៥. ទោសទណ្ឌ

អ្នកផ្តល់សេវា GAI នឹងត្រូវទទួលរងពិន័យក្រោមបទដ្ឋានគតិយុត្តិដែលកំពុងមាន ដូចជា privacy, cybersecurity និង data security laws ។ ក្រៅពីនេះ អ្នកផ្តល់សេវា GAI អាចនឹងត្រូវរងសេចក្តីព្រមាន ទទួលបញ្ជាឱ្យមានការកែតម្រូវ ព្យួសេវា ពិន័យជាប្រាក់ ឬក៏ជាប់បទឧក្រិដ្ឋ។

៦. ស្ថាប័នពាក់ព័ន្ធ

ក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាសហស្ថាប័នក្នុងការចេញនូវបទបញ្ញត្តិនេះ។ ក្នុងនោះផងដែរនៅមានមាត្រាជម្រុញលើកទឹកចិត្តដល់ក្រុមអ្នកអភិវឌ្ឍន័ AI Chip, models និង software ក្នុងការជួយកំណត់ស្តង់ដារអន្តរជាតិ និងលើកកំពស់ការផ្លាស់ប្តូរបច្ចេកវិទ្យា។

វិធានគ្រប់គ្រងទៅលើ Generative AI នេះ នឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ នេះ។

ប្រភព៖

http://www.cac.gov.cn/2023-07/13/c_1690898327029107.htm

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button