Knowledge
-
វិធីសាស្ត្រដើម្បីក្លាយខ្លួនជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត Pentester
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបញ្ហាប្រឈម និងតែងតែស្វៈស្វែងរកបញ្ហា អ្នកគួរតែពិចារណាក្លាយជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត (penetration tester)។ តើអ្នកធ្វើតេស្តសន្តិសុខអ៊ិណធឺណិតធ្វើអ្វីខ្លះ ហើយធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាអ្នកអាជីពក្នុងការងារនេះ? តើអ្វីទៅជាការធ្វើតេស្តសន្តិសុខអ៊ិនធឺណិត? មានទិដ្ឋភាពជាច្រើននៃការព័ត៌មានសន្តិសុខអ៊ិនធឺណិតដែលទាមទារឱ្យមានការបញ្ចូលព័ត៌មានពីមនុស្ស។ បញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិត គឺជាបញ្ហាដែលផ្តោតលើមនុស្ស ហើយវាអាស្រ័យលើធនធានមនុស្សដែលអាចយល់ពីរបៀបដែលមនុស្សអាក្រក់គិត។ នៅក្នុងពិភពសន្តិសុខអ៊ីនធឺណិត អ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត គឺជួនកាលត្រូវបានគេចាត់ទុកថាជាអ្នក ethical hacker ពីព្រោះទិដ្ឋភាពខ្លះនៃការងារតម្រូវឱ្យធ្វើការងារអ្វីដែលហេគឃ័រនឹងធ្វើ។ Penetration Testing…
Read More » -
Script Kiddie: ជាបុគ្គលមិនមានជំនាញ ឬក៏ជាហេគឃ័រដ៏គ្រោះថ្នាក់
នរណាម្នាក់ក៏អាចទាញយកកម្មវិធីពីអ៊ីនធឺណិតផងដែរ។ មានកម្មវិធីរាប់ពាន់សម្រាប់ hacking និង security ដែលមានលើអ៊ិនធឺណិត។ កម្មវិធីទាំងនេះត្រូវបានអភិវឌ្ឍន៍ដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលមានជំនាញ និងអ្នកដែលមានចំណង់ចំណូលចិត្តផ្ទាល់។ កម្មវិធីភាគច្រើនគឺអ្នកអាចទាញយកដោយសេរី និងប្រើវា។ នេះអាចជាការប្រសើរមួយដល់អ្នកប្រើដែលចង់រៀនអំពីសន្តិសុខអ៊ីធឺណិត (cybersecurity)។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានបញ្ហានៅពេល script kiddie ព្យាយាមប្រើវាសម្រាប់ការហេគឃីង។ តើអ្វីទៅជា Script Kiddie…
Read More » -
គន្លឹះ ១២ ចំនុចដើម្បីធ្វើបទបង្ហាញដ៏មានប្រសិទ្ធិភាពចំពោះមុខក្រុមប្រឹក្សាភិបាល
សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) គឺជាក្តីបារម្ភចម្បងសម្រាប់ក្រុមប្រឹក្សាភិបាល។ តាមពិត 42% នៃមេដឹកនាំជិត 500 នាក់ ដែលបានអង្កេតដោយ National Association of Corporate Directors បានបង្ហាញថា ហានិភ័យតាមអ៊ិនធឺណិតជាកត្តាមួយក្នុងចំណោមកង្វល់ទាំង 5 ដែលពួកគេកំពុងប្រឈម – នៅពីក្រោយការប្រែប្រួលអាកាសធាតុ…
Read More » -
ឯកសារជំនួយសម្រាប់ការប្រឡង CEH
ការសិក្សាទៅលើមុខវិជ្ជា Certified Ethical Hackers (CEH) អាចត្រូវបានធ្វើដោយខ្លួនឯង (វគ្គសិក្សាលើអ៊ីនធឺណិត) និងការបណ្តុះបណ្តាលក្នុងថ្នាក់រៀនដោយផ្ទាល់សម្រាប់អ្នកដែលមានថវិការសម្រាប់ប្រភេទនោះ។ អ្នកដែលចង់ប្រឡងយកវិញ្ញាបនប័ត្រនេះត្រូវមានបទពិសោធន៍ការងារយ៉ាងហោចណាស់រយៈពេល ២ឆ្នាំ។ ខាងក្រោមនេះគឺជាសៀវភៅសម្រាប់ត្រៀមប្រឡងយក CEH ហើយដែលត្រូវបានដាក់ឲ្យទាញយក (ប្រហែលដោយសារសេ៊រីចាស់ហើយមើលទៅ) http://whb.es/Certified%20Ethical%20Hacker%20(CEH)%20v3.0%20Official%20Course.pdf http://1.droppdf.com/files/j5pBT/ceh-certified-ethical-hacker-all-in-one-exam-guide-mcgrawhill-pdf-01qlt-.pdf នេះគឺជាឯកសារផ្លូវការនៃមុខវិជ្ជា CEH https://www.eccouncil.org/wp-content/uploads/2016/02/cehv9-brochure.pdf ខាងក្រោមនេះគឺជាតារាងពិន្ទុនៃការប្រឡង…
Read More » -
តើក្រុមក្រហម និងខៀវផ្តល់អត្ថប្រយោជន៍យ៉ាងដូម្តេច?
ក្រុមក្រហម និងក្រុមខៀវ គឺជាយុទ្ធសាស្ត្រពីរផ្សេងពីគ្នាសម្រាប់ធ្វើការវាយតម្លៃ (assessment) ទៅលើស្ថានភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាព។ នៅក្នុងអត្ថបទនេះ អ្នកនឹងស្វែងយល់ដឹងអំពីគុណសម្បត្តិធំៗនៃវិធីសាស្រ្តរបស់ក្រុមមួយៗ ហើយនឹងថាតើក្រុមទាំងពីរនេះអាចផ្តល់ផលវិបាកយ៉ាងដូចម្តេចខ្លះនៅពេលដែលយើងធ្វើការតេស្តទៅលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penetration testing)។ តើអ្វីទៅជា Red Team និង Blue Team? ក្រុមទាំងពីរខាងលើនេះគឺជាការប្រើប្រាស់អភិក្រម (approaches)…
Read More » -
សំណួរសាកល្បងសម្រាប់ប្រឡងយក CISSP
ខាងក្រោមនេះគឺជាសំណួរសាកល្បងសម្រាប់ប្រឡងយកវិញ្ញាបនប័ត្រ CISSP ដែលអ្នកដែលចង់ធ្វើការប្រឡងគួរធ្វើការសាកល្បងឆ្លើយ CISSP_Baseline_Exam_V5.5Download
Read More » -
ពាក្យសម្ងាត់ប្រវែង០៨តួៈ គួបញ្ឈប់ការប្រើប្រាស់
វាដល់ពេលដែលយើងត្រូវធ្វើការបោះចោលពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះហើយ ដោយអ្នកត្រូវប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ប្រវែង១២តួវិញ។ ពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះ ត្រូវបានបំលែង “hashed” ដោយប្រើប្រាស់នូវបច្ចេកទេសទូលំទូលាយមួយគឺ NTLM algorithm របស់ Microsoft ហើយក្នុងពេលនេះត្រូវបានគេបំបែកបានហើយដោយប្រើប្រាស់ពេលវេលាស្មើនឹងខ្សែភាពយន្តមួយប៉ុណ្ណោះ។ បើតាមហេគឃ័រមានឈ្មោះថា “Tinker” បានប្រាប់ទៅដល់សារព័ត៌មាន The Register កាលពីពាក់កណ្តាលខែកុម្ភៈ បានឲ្យដឹងថា…
Read More » -
ចំនុចទាំង5 នៃអ៊ីម៉ែលក្លែងបន្លំៈ សូមគិតអោយច្បាស់មុនពេលអ្នកចុច!
ការចុចតែមួយម្តង អាចជាភាពខុសគ្នារវាងការថែរក្សាសុវត្ថិភាពទិន្នន័យ និងទទួលរងការបាត់បង់ហិរញ្ញវត្ថុដ៏ធំសម្បើម។ ចាប់ពីពេលដែលមានបុគ្គលិកម្នាក់ធ្លាក់ក្នុងអន្ទាក់អ៊ីម៉ែលក្លែងបន្លំហើយនោះ អាជីវកម្មរបស់អ្នកគឺងាយរងការលួចទិន្នន័យ និងការខាតបង់យ៉ាងធំ។ សូមមើលចំនុចទាំង ៥ ខាងក្រោម៖ ១. អក្ខរាវិរុទ្ធ និងវេយ្យាករណ៍មានការសរសេរខុសច្រើន ខណៈពេលដែលការប្រៀបធៀបនេះកើតឡើងម្តងម្កាលក៏ដោយ តែវាពិតជាល្អបំផុតសម្រាប់យើង ដែលថាអ៊ីម៉ែលដែលសរសេរមានកំហុសពាក្យពេជន៍ជាច្រើននោះគឺជាសញ្ញាព្រមានមួយសម្រាប់រឿងនេះ។ ក្រុមហ៊ុនជាច្រើនគឺមានយន្តការក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងផ្ទៀងផ្ទាត់ពាក្យពេចន៍ច្រើនលើកច្រើនសារមុននឹងបញ្ជូនចេញ។ ហេតុដូច្នេះ សារដែលមានកំហុសឆ្គងពាក្យពេចន៍ គឺទំនងជាសារក្លែងបន្លំ។…
Read More » -
តើអ្វីទៅជា Red Team? ហេតុអ្វីបានជាខ្ញុំត្រូវការវា?
នៅក្នុងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រហែលជាចង់ចូលទៅក្នុងក្រុមពណ៌ក្រហម (Red Team)។ នៅក្នុងអត្ថបទនេះ នឹងការពន្យល់ថាតើ Read Team មានន័យយ៉ាងដូចម្តេច? ហើយតើក្រុមមួយនេះអាចជួយដល់អង្គភាពគ្រប់ទំហំ គ្រប់ឧស្សាហកម្ម និងគ្រប់កម្រិតបច្ចេកទេសយ៉ាងណា? តើ Red Team ជាអ្វី? Red Team គឺជាការពិសោធន៏នៃការវាយប្រហារពហុស្រទាប់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើការវាស់វែង ថាតើមនុស្ស…
Read More » -
ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល
មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។…
Read More » -
ជំនាញដែលល្អបំផុតសម្រាប់អាជីពការងារជាអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
ក្រោយពីអានអត្ថបទ តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេចមក ខ្ញុំបានទទួលសំណួរជាច្រើនទាក់ទងទៅនឹងជំនាញដែលពាក់ព័ន្ធទៅនឹងអាជីពការងារនេះ។ ខ្ញុំបាទសូមលើកយកនូវជំនាញបឋមមួយចំនួនដែលអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penentration tester) ទាំងអស់គួរតែមាន។ យើងនឹងពិភាក្សាគ្នាទៅលើជំនាញដែលដូចគ្នាៗ ដោយសារតែយើងមិនអាចរំពឹងថាមនុស្សម្នាក់ៗមានជំនាញដូចគ្នានោះទេ។ ១. យល់ឲ្យបានច្បាស់ពីប្រព័ន្ធប្រតិបត្តិការ។ ខ្ញុំមិនអាចសង្កត់ធ្ងន់ថា វាសំខាន់ប៉ុនណានោះទេ។ មនុស្សជាច្រើនចង់ក្លាយទៅជាអ្នកវាយប្រហារ (hackers) ឬជាអ្នកជំនាញសន្តិសុខប្រព័ន្ធ តែបែជាមិនដឹងអំពីប្រព័ន្ធទាំងនោះទៅវិញ។…
Read More » -
តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេច?
១. ព័ត៌មានទូទៅ អាជីពការងារផ្នែកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Pentesting) គឺជាការងារមួយមិនដូចការងារផ្សេងទៀតនៅក្នុងទម្រង់ច្រើនយ៉ាង។ វានឹងសាកល្បងកម្រិតសមត្ថភាពរបស់អ្នកស្ទើរតែរាល់ថ្ងៃ ដែលជំរុញភាពច្នៃប្រឌិតនិងប្រទាក់ក្រឡា ដោយសារតែអ្នកធ្វើតេស្តដើម្បីស្វែងរកចំនុចខ្សោយ និងទម្រង់នៃការវាយប្រហារជាច្រើនបែបច្រើនយ៉ាង។ នៅក្នុងអាជីពនេះ អ្នកនឹងដើរតួនាទីជាហេគឃ័រដែលមានក្រមសីលធម៌ (ethical hacker) ដែលត្រូវបានជួលដើម្បីពង្រឹងសន្តិសុខអ៊ិនធឺណិតនិងប្រព័ន្ធនៅក្នុងអង្គភាពមួយ។ ការងារនេះគឺរួមផ្សំទាំងកិច្ចការបច្ចេកទេស និងការសរសេររបាយការណ៍ពាក់ព័ន្ធផងដែរ។ ការស្វែងរក, ការធ្វើតេស្ត និងការជួសជុលចំនុចខ្សោយទាំងនោះត្រូវតែអមទៅដោយឯកសាររបាយការណ៍ដ៏ល្អ…
Read More » -
៧ ចំនុចដើម្បីការពារវេបសាយរបស់អ្នកពីការវាយប្រហារ
ជាមួយនឹងការកើនឡើងនូវការធ្វើពាណិជ្ជកម្ម ឬធុរៈកិច្ចអនឡាញជារៀងរាល់ថ្ងៃ អ៊ិនធឺណិតបានក្លាយទៅជាទីលានប្រយុទ្ធជួរមុខមួយរវាងក្រុមហ៊ុន និងសត្រូវដែលមើលមិនឃើញ (ហេគឃ័រ)។ ចារកម្មទៅលើឧស្សាហកម្មធំៗ ការវាយលុកបំផ្លិចបំផ្លាញ ហើយនឹងភេរវកម្មតាមប្រព័ន្ធអ៊ិនធឺណិតបានកើតឡើងជាញឹកញាប់ ដែលធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូល ការលួចយកទិន្នន័យ ការរំខានទៅដល់ដំណើរការអាជីវកម្ម និងខូចខាតកេរ្ត៍ឈ្មោះ។ សូមត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់បង្ការការវាយប្រហារ។ សូមអនុវត្តន៍តាមវិធាន ៧ចំនុចខាងក្រោមដើម្បីការពារអង្គភាពរបស់អ្នកពីការគំរាមគំហែងខាងក្រៅ។ ១. ដឹងសត្រូវឲ្យបានច្បាស់អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ ថាតើនរណាដែលអាចគំរាមគំហែងមកដល់អង្គភាពរបស់អ្នក។ មិនមានហេគឃ័រពីរនាក់ដូចគ្នានោះទេ។ ដើម្បីត្រៀមខ្លួនពីការវាយប្រហារ…
Read More » -
ឯកសារ៖ យល់ដឹងអំពីក្រមសីលធម៌ហេគឃ័រ
ខាងក្រោមនេះគឺជាកិច្ចការចងក្រងរបស់និស្សិតក្រោមប្រធានបទ “យល់ដឹងអំពីក្រមសីលធម៌ហេគឃ័រ និងមេរោគ (Ethical Hacker and Malware)”។ សូមអរគុណដល់និស្សិតដែលមានឈ្មោះដូចខាងក្រោម ដែលបានចូលរួមចំណែកបង្កើនការយល់ដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាមរយៈការចងក្រងជាឯកសារនេះឡើង។ ១. និស្សិត វី រដ្ឋា (VY ROTHA)២. និស្សិត ហ៊ុន ប៊ុនហេង (HUN…
Read More » -
ឯកសារ៖ ការយល់ដឹងអំពីសន្តិសុខស្មាតហ្វូន (SmartPhone)
ខាងក្រោមនេះគឺជាកិច្ចការចងក្រងរបស់និស្សិតក្រោមប្រធានបទ “ការយល់ដឹងអំពីសន្តិសុខស្មាតហ្វូន (SmartPhone)”។ សូមអរគុណដល់និស្សិតដែលមានឈ្មោះដូចខាងក្រោម ដែលបានចូលរួមចំណែកបង្កើនការយល់ដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាមរយៈការចងក្រងជាឯកសារនេះឡើង។ និស្សិត តន ចន្ថា (Torn Chantha) និស្សិត សេង សុខហ៊ួត (Seng Sok Hout) និស្សិត ងិន កក្កដា…
Read More »