កម្មវិធី CamScanner ក្នុង PlayStore មានផ្ទុកមេរោគ

នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky បានរកឃើញមេរោគនៅក្នុងកម្មវិធីមួយដ៏ល្បីដែលមានឈ្មោះថា ​CamScanner ដែលជាប្រភេទកម្មវិធីសម្រាប់បង្កើតជាឯកសារប្រភេទជា PDF ហើយដែលមានមុខងារ OCR (optical character recognition)​ហើយមានការទាញយកប្រមាណជា ១០០លានដងនៅក្នុងGoogle Play Store។

កន្លែងសម្រាប់ធ្វើការទាញយក​ Apps ផ្លូវការ ដូចជា Google Play គឺជាទូទៅត្រូវបានចាត់ទុកថា គឺជាទីកន្លែងដែលមានសុវត្ថិភាពក្នុងការទាញយក Apps ដែលយើងត្រូវការ។ ប៉ុន្តែគ្មានអ្វីដែលធានានូវសុវត្ថិភាព ១០០ភាគរយនោះទេ ហើយជានិច្ចជាកាលអ្នកបង្កើតមេរោគអាចរកនូវវិធីសាស្ត្រជ្រៀតចូលទៅក្នុង Google Play Store បាន។ បញ្ហាស្ថិតនៅត្រង់ថា ក្រុមហ៊ុនយក្សដូចជា Google មិនអាចធ្វើការត្រួតពិនិត្យអស់ទេទៅលើ Apps រាប់លាននោះ ហើយ Apps  ភាគច្រើនគឺតែងតែធ្វើការអាប់ដេតជាប្រចាំផងដែរ ដែលធ្វើឱ្យការងាររបស់អ្នកសម្របសម្រួលនៅក្នុង Google Play Store (moderators) មិនងាយចប់ និងមើលបានគ្រប់ទាំងអស់នោះទេ។

ជាការពិតណាស់ CamScanner គឺជាកម្មវិធីស្របច្បាប់មួយដែលគ្មានគោលបំណងអាក្រក់ឡើយអស់រយៈពេលជាយូរមកហើយ។ កម្មវិធីបានប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្ម (ads)សម្រាប់រកប្រាក់ និងអនុញ្ញាតឱ្យមានការទិញនៅក្នុង App នោះផងដែរ (in-app purchases)។ ប៉ុន្តែ នៅក្នុងខណៈពេលមួួយនោះ វាបានផ្លាស់ប្តូរ ហើយនៅក្នុងកំណែថ្មីៗនេះ កម្មវិធីនេះត្រូវបានភ្ជាប់មកជាមួយនូវ កូដផ្សព្វផ្សាយពាណិជ្ជកម្ម (ads library) ដែលផ្ទុកទៅដោយមុខងារមិនសមស្រប (malicious module)។

ផលិតផលរបស់ Kaspersky រកឃើញម៉ូឌុល (module) នេះថាជា Trojan-Dropper.AndroidOS.Necro.n ដែលយើងសង្កេតឃើញនៅក្នុងកម្មវិធីមួយចំនួនដែលបានតំឡើងជាមុននៅលើស្មាតហ្វូនចិន។ ដូចឈ្មោះបានបង្ហាញម៉ូឌុលគឺជា Trojan Dropper ។ នោះមានន័យថា ពេលម៉ូឌុលដំណើរការ វានឹងដំណើរការ malicious module ផ្សេងទៀតពីឯកសារកូដនីយកម្ ម(encrypted files) ដែលមាននៅក្នុង app’s resources។ មេរោគ “dropped”ន េះជាប្រភេទនៃ Trojan Downloader ដែលធ្វើការទាញយកនូវ malicious modules ផ្សេងៗទៀតអាស្រ័យទៅលើ អ្វីដែលអ្នកបង្កើតវាចង់បានក្នុងពេលនេះ។

អ្នកប្រើប្រាស់មួយចំនួននៃកម្មវិធី CamScanner បានរកឃើញភាពមិនប្រក្រតីនៃកម្មវិធីនេះ ហើយបានបញ្ចេញមតិ (reviews) នៅក្នុង Google Play Store ជាមួយនឹងសេចក្តីព្រមានឱ្យជៀសវាងពីកម្មវិធីនេះ។ អ្នកស្រាវជ្រាវរបស់ Kaspersky បានត្រួតពិនិត្យមើលទៅលើកំណែថ្មីៗនេះ របស់កម្មវិធី CamScanner ហើយបានរកឃើញមុខងារមិនសមស្របនៅទីនោះ។ ក្រោយពីរាយការណ៍ពីការរកឃើញទៅ Google កម្មវិធីនេះត្រូវបានដកចេញពី Google Play ភ្លាមៗផងដែរ។

វាហាក់ដូចជាអ្នកអភិវឌ្ឍន៍កម្មវិធីនេះ បានកម្ចាត់កូដអាក្រក់ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ CamScanner។ ទោះជាយ៉ាងណាក៏ដោយសូមចងចាំថាកំណែកម្មវិធីខុសៗគ្នាត្រូវបានប្រើប្រាស់នៅលើឧបករណ៍ផ្សេងៗគ្នា ហើយកូដមិនល្អអាចនៅតែមាននៅឡើយទេ។

សម្រាប់អ្នកដែលប្រើប្រាស់ CamScanner (license) គឺមិនមានផលប៉ៈពាល់នោះទេ ហើយអាចទាញយកពី Google Play Store បាន។

អ្វីដែលយើងអាចរៀនពីរឿងនេះគឺថា កម្មវិធីណាមួយក៏ដោយ (សូម្បីតែមកពី Official Play Stores, ទោះបីជាមកពីក្រុមហ៊ុនល្បីឈ្មោះ ឬមួយសូម្បីតែមួយជាមួយនឹងការបញ្ចេញមតិយោបល់វិជ្ជមានរាប់លាននាក់) អាចប្រែទៅជាមេរោគក្នុងពេលមួយយប់។ គ្រាន់តែការអាប់ដេតមួយប៉ុណ្ណោះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៅគ្រប់រាល់កម្មវិធី (apps) ទាំងអស់។ ដើម្បីជួយអ្នកក្នុងការកាត់បន្ថយ ហានិភ័យទាំងអស់នោះ អ្នកប្រើប្រាស់គួរតែតំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ និងធ្វើការស្កេនរាល់ Appsទាំងអស់របស់អ្នកឱ្យបានទៀងទាត់៕

Exit mobile version