ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
វាគ្ម័ន៖ លោក ជី សុ ផាត អ្នករៀបចំបារខែមកម្ពុជានិងជាអ្នកនិពន្ធ មាតិកាឌីជីថល Cyberbullying គឺជាការធ្វើទុក្ខអ្នកណាម្នាក់ឱ្យមានអារម្មណ៍មិនស្រួលទាំងផ្លូវចិត្តនិងអាចរហូតមកដល់ផ្លូវកាយទៀត។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអាចធំជាងការគំរាមកំហែងធម្មតា ដោយវាអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀតដែលពួកគាត់អាចទទួលអារម្មណ៍នេះដែរ ហើយការជះឥទ្ធិពលមានរយៈពេលយូរអង្វែងជាយធម្មតាទៅទៀតដោយសារតែរូបភាព វីដេអូ ឬសំឡេងទាំងអស់ជាប់នឹងដានឌីជីថល (Digital footprint)។
វាអាចកើតឡើងក្រោមច្រើនរូបភាពដោយពេលខ្លះគេមិនបានគិតថា អ្វីដែលគាត់ធ្វើអាចប៉ះពាល់គេបាន ដោយមិនបានគិតពីមាតិកាដោយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអាចប៉ះពាល់ទាំងបុគ្គលខ្លួនផ្ទាល់ និងអ្នកដទៃផងទៀត។ ជាមួយគ្នាដែរ ការជះឥទ្ធិពលមានច្រើនករណី។ តាមរយៈផ្លូវចិត្តរបស់គាត់ វាអាចធ្វើឱ្យតូចចិត្ត អន់ចិត្ត។ ពេលខ្លះ វាអាចធ្វើឱ្យខ្មាស់អៀន ប៉ះពាល់ដល់អារម្មណ៍និងចំណូលចិត្តរបស់គាត់។ ក្រៅពីនេះ វាក៏អាចប៉ះពាល់ដល់រាងកាយដែរ។ ពេលខ្លះ អារម្មណ៍មិនល្អធ្វើឱ្យគេងមិនបានល្អ ធ្វើឱ្យរាងកាយចុះខ្សោយក៏ថាបាន។ ដូចនេះ ក្នុងការដោះស្រាយបញ្ហានេះ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសនឹងអ្នកប្រើប្រាស់ដែលគាត់ជាអ្នកវាយការណ៍ ឱ្យជនរងគ្រោះទាំងនោះ។ ហើយ ចំពោះអាណាព្យាបាល គាត់ត្រូវគិតគូរពីកូនរបស់ខ្លួន។
ប្រសិនបើពួកគាត់បានស្វែងយល់ពីរឿងទាំងអស់នេះ ទោះបីបើគាត់មិនចេះប្រព័ន្ធទាំងអស់នេះឬក៏ត្រឹមតែលេងសើចក៏ដោយ គាត់ជាមួយនឹងអ្នកនៅជុំវិញខ្លួនគាត់ក៏អាចជួយផ្សព្វផ្សាយអំពីការគំរាមកំហែងតាមប្រព័ន្ធ អ៊ីនធឺណិតទាំងអស់ មុនពេលស្ថាប័នពាក់ព័ន្ធមានការចូលរួម។