Cambodia Cyber Extortion – Sex Scam
តើអ្វីទៅជា Cyber Extortion?
Cyber Extortion គឺជាបច្ចេកទេសនៃការបោកប្រាក់ម្យ៉ាងដែលពាក់ព័ន្ធជាមួយនឹង នារី (ភាគច្រើននៅក្រៅប្រទេស) ជាមួយនឹងបុគ្គលជាបុរសនៅក្នុងស្រុក។ នារីនោះភាគច្រើនគឺចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយបុរសនោះ ក្នុងរយៈពេលវែង ឬក៏ខ្លី ហើយបន្ទាប់មកព្យាយាមឲ្យបុរសម្នាក់នោះ ស្រាតសំលៀកបំពាក់ទាំងអស់នៅពីមុខ WebCam។ នៅក្នុងដំណើរការនេះ ខាងនារីបានធ្វើការថត (record) រាល់សកម្មភាពទាំងអស់របស់ជនរងគ្រោះបុរស ហើយនឹងប្រើប្រាស់វាដើម្បីគំរាមទារប្រាក់។
ស្ថានភាពនៅកម្ពុជា
កាលពីពេលថ្មីៗនេះ មានគណនីហ្វេកបុ៊កឈ្មោះថា TiTi Fancy បានធ្វើការបង្ហោះនូវសារមួយដែលប្រាប់ទៅដល់អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់កុំឲ្យមានការ ចាញ់បោកនារី ពីបញ្ហានេះ។ យុវជននេះត្រូវបាននារីដែលជាជនល្មើស ធ្វើការគំរាម (ដូចមានក្នុងសារខាងក្រោម) ទារប្រាក់ចំនួន ១០០០ដុល្លា ជាថ្នូរមិនធ្វើការបង្ហោះវិដេអូ ។
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីជៀសវាង?
– សូមមានការពិនិត្យឲ្យបានច្បាស់លាស់ជាមួយអ្នកដែលមិនដែលស្គាល់តាមប្រព័ន្ធអិុនធឺណិត
– មិនត្រូវយល់ព្រមតាមសំណើរណាមួយឡើយ ដូចជាការដោះសំលៀកបំពាក់នៅពីមុខ WebCam
– សូមរាយការណ៍ទៅប៉ូលីសជាបន្ទាន់ បើសិនជាអ្នកទទួលបាននូវសារ ឬការទូរសព័្ទពីនណាម្នាក់ ដែលព្យាយាមគំរាមទារប្រាក់ពីអ្នក
ទស្សនាវិដេអូខាងក្រោម៖