Cambodia Cyber Army (CCA) releases Part 2 story of Anon Cambodia

នាវេលាព្រឹកនេះ ក្រុម Cambodia Cyber Army (CCA) បានបញ្ចេញនូវអត្ថបទអំពីក្រុមអ្នកវាយប្រហារអនាមិកកម្ពុជាភាគទី២ បន្ទាប់ពីក្រុមនេះបានបញ្ចេញនូវអត្ថបទភាគទី១ កាលពីពេលថ្មីៗនេះ។


បើតាមទំព័របស់ក្រុមអ្នកវាយប្រហារអនាមិកកម្ពុជា បានឲ្យដឹងថាក្រុមខ្លួនបានឈ្នះទៅហើយ ហើយទំព័ររបស់ CCA ត្រូវបានបិទចោល ហើយបានឲ្យក្រុម CCA ប្រឹងប្រែងបន្តទៀត។ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីទេ បានជាទំព័ររបស់ CCA នៅតែអាចបើកឃើញធម្មតា (ម៉ោង ១៣:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤) ហើយនៅបន្តចេញផ្សាយអត្ថបទភាគទី២ ដូចដែលខ្លួនបានសន្យា។

បើតាមការឲ្យដឹងរបស់ CCA ក៏បានបញ្ជាក់ដែលថា អ្នកវាយប្រហារក្បាលធំ (attacker fiber) នៃក្រុមអ្នកវាយប្រហារអនាមិកកម្ពុជា គឺជាអតីតក្រុម khmer shadow ដែលធ្វើការអុកឡុកកាលពីពេលមុនមកនោះ ហើយបានបាត់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។

មិនទាន់មានការចេញមកបកស្រាយនៅឡើយទេនៅក្នុងទំព័ររបស់ក្រុម Anonymous Cambodia នាវេលាម៉ោង ១៣:៤០នាទីនេះ។ ប៉ុន្តែស្រាប់តែក្រុម Anonymous Cambodia បានបញ្ចេញនូវកំណត់ត្រានៃការឆ្លើយឆ្លងគ្នាឌឺដងដាក់គ្នារវាងក្រុមខ្លួននិងក្រុម Cambodia Cyber Army ទៅវិញ។

តើលទ្ធចុងក្រោយទៅជាយ៉ាងណា សូមរងចាំតាមដានជាមួយហើយខ្ញុំ។
ព័ត៌មានដែលពាក់ព័ន្ធ