Bill Gates’s personal info published by hackers

Bill Gates គឺជាអ្នកល្បីល្បាញបន្ទាប់ទៀតហើយ ដែលរងគ្រោះដោយសារតែ ព័ត៌មានផ្ទាល់ខ្លួនត្រូវបានបង្ហាញនៅ ក្នុងវិបសាយ ដែលព៍ត៌មាននោះមានដូចជា social security numbers, addresses, personal finance ។

ទោះបីជា FBI បាននិយាយថា ការស៊ើុបអង្កេតកំពុងតែដំណើរការយ៉ាងណាក៏ដោយ ក៏វិបសាយនោះ នៅតែដំណើរ ការដដែល។ ហើយអ្នកណាក៏ដោយ ដែលនៅក្រោយវិបសាយដ៍អាថ៌កំបាំងមួយនេះ នៅតែកំពុងតែធ្វើបច្ចុប្បន្នកម្ម វិបសាយជាធម្មតា ដោយរួមមានព័ត៌មានរបស់ Mitt Romney, Tiger Woods, និង R Kelly ក៏ដូចទៅនឹងព័ត៌មាន របស់ Bill Gates ផងដែរ។

សូមអ្នកទាំងអស់គ្នា កុំចូលទៅកាន់វិបសាយនោះឲ្យសោះ ដើម្បីជៀសវាងការឆ្លងមេរោគពីវិបសាយនោះ ក៏ដូចជា ការជម្រុញឲ្យមានការបញ្ចេញព័ត៌មានខុសច្បាប់ផងដែរ។ ក្នុងកំឡុងពេលនេះ អ្វីដែល មិនទាន់ច្បាស់នោះ គឺថា តើវិធីសាស្រ្តណាដែលអ្នកទីបីមិនមានសិទ្ធិ អាចធ្វើការចូលទៅកាន់ព័ត៌មាន របស់អ្នកល្បីៗដោយមិនមាន ការអនុញ្ញាត។

Exit mobile version