ការហេគចូលទូរស័ព្ទដៃ (Smart Phone) តាមការតម្លើងកម្មវិធី

សព្វថ្ងៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ (Smart Phone) មានការកើនឡើងខ្លាំង តែការប្រើប្រាស់និងការយល់ដឹងអំពីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាហាក់នៅមានកំរិតនៅឡើយ។ ថ្វីត្បិតតែការប្រើប្រាស់ស្មាតហ្វូនផ្តល់ឱ្យយើងនូវគុណសម្បតិ្តជាច្រើនក្នុងការធ្វើការទាក់ទងគ្នាប្រចាំថ្ងៃ កិច្ចការពាណិជ្ជកម្ម ការសិក្សា និងការស្រាវជ្រាវនានា វាក៏នឹងអាចផ្តល់ហានិភ័យដល់អ្នកប្រើប្រាស់វិញផងដែរ។

ថ្ងៃនេះ លោក ហេង បូរ៉ាត់ ម្ចាស់ឆានែលយូធូប HowTo Official & HowTo Backup នឹងធ្វើការចែករំលែកបទពិសោធន៏តិចតួចទាក់ទងនឹងផលវិបាក ក្នុងការរប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទស្មាតហ្វូន។ ប្រសិនបើអ្នកធ្វើការតម្លើង (Install) កម្មវិធីទាំងឡាយណា ដែលមិនមាននៅលើ (Play Store) មានន័យថាអ្នកធ្វើការទាញយកកម្មវិធីទាំងនោះពីវេបសាយមិនដឹងប្រភពច្បាស់លាស់នឹងមិនទុកចិត្ត។

ប្រសិនបើអ្នកធ្វើការតម្លើងស្មាតហ្វូន Apps ដែលមានប្រភពមិនច្បាស់លាស់ ហេគឃ័រនឹងអាចធ្វើការគ្រប់គ្រងទូរស័ព្ទដៃរបស់អ្នកបានទាំងស្រុង ឬក៏អាចឆ្លងមេរោគផ្សេងៗបានដោយងាយ។

សូមទស្សនាវិដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែម៖

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version